ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសកម្ពុជា ទូរស័ព្ទសាទររដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មី

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការណ៍លោក ប្រាក់ សុខុន បានទូរស័ព្ទផ្ទាល់មាត់ដើម្បីអបអរសាទររដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មី លោកស្រី ផិននី វង់។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមហ្វេកបុកផ្លូវការរបស់លោកឧបនាយកររដ្ឋមន្ត្រីនៅរសៀលថ្ងៃអង្គារ៍ ទី៧ ខែឧសភានេះ។

លោក ប្រាក់ សុខុន បានសរសេរថា «ខ្ញុំទើបតែមានឱកាសបានអបអរសាទរលោកជំទាវ ផិននី វង់ ផ្ទាល់មាត់តាមទូរស័ព្ទ នៅរសៀលនេះ ខណៈដែលគាត់ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មី»។

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានបន្តទៀតថា «កម្ពុជា និងអូស្ត្រាលី គឺជាដៃគូយូរអង្វែងដែលមានទំនាក់ទំនងការទូតផ្លូវការ ៧ទសវត្សរ៍មកហើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងគ្រាមានទុក្ខលំបាក ទំនាក់ទំនងរបស់យើងកាន់តែមានភាពជិតស្និទ្ធជាងមុន ខណៈដែលយើង និងពិភពលោកបាននឹងកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ក្នុងន័យនេះ កម្ពុជាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដ៏ថ្លៃថ្លាពីរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី»។

លោក ប្រាក់ សុខុន ថា ប្រទេសទាំងពីរបានប្តេជ្ញាធ្វើការយ៉ាងសកម្មជាមួយគ្នាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយគិតប្រជាជនរបស់យើងជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងទាំងឡាយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក