BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មី វីរ៉ុសកូវីដ-១៩នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៤២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣៧ករណី ខណៈអ្នកជំងឺ ១,១០៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៣៨.៩៦៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣៤៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៣២.៩៦៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១,៤០៩ករណី៕