ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងឥណ្ឌា ផ្ញើសារអបអរសាទរខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានផ្ញើលិខិតអបអរសាទរ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកបណ្ឌិត Subrahmanyam Jaishankar និងប្រជាជនឥណ្ឌា ក្នុងឱកាសពិសេសនៃខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌាដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

លិខិតដែលផ្ញើដោយលោក ប្រាក់ សុខុន បានសរសេរនាពេលថ្មីៗនេះថា «៧០ឆ្នាំបានកន្លងផុតទៅយ៉ាងលឿនហើយចំណងមិត្តភាព និងទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសយើងទាំងពីរបានបន្តកាន់តែស៊ីជម្រៅ។ ពេលវេលាកន្លងទៅយើងបានបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ ដូចដែលបានបញ្ជាក់ដោយកិច្ចសហប្រតិបត្តិការពហុវិស័យជិតស្និទ្ធរបស់យើងក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់យើង។ ទាំងនេះពិតជាលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ដែលបានផ្តល់ជាផ្លែផ្កា និងផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ»។

លោក ប្រាក់ សុខុន បានបន្តទៀតថា ព្រឹត្តិការណ៍គម្រប់ខួបប្រវត្តិសាស្ត្រនេះ នឹងផ្តល់ឱកាសដ៏ល្អដល់កម្ពុជា និងឥណ្ឌា ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលកន្លងមក ក៏ដូចជាស្វែងយល់ពីវិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការនៃការជឿទុកចិត្តគ្នាទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ លោកបានបន្ថែមថាកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងព្យាយាមធ្វើការជាមួយឥណ្ឌាលើវិស័យឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក៏ដូចជាសកម្មភាពដែលអំណោយផលដល់ការនាំមកនូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកបណ្ឌិត Subrahmanyam Jaishankar ក៏បានផ្ញើលិខិតមួយផ្ញើទៅកាន់ លោករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយបញ្ជាក់ថា លោកបានជូនពរចំពោះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅថ្ងៃខួប ៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌា និងកម្ពុជា ក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា។

លោកបណ្ឌិត Jaishankar បានបន្តថា «ទំនាក់ទំនងរបស់យើងបាននិងកំពុងអភិវឌ្ឍជាមួយនឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត និងគ្រប់វិស័យ។ ជាមួយគ្នានេះយើងក៏បានធ្វើការដើម្បីបង្កើនទំនាក់ទំនងទាំងដោយផ្ទាល់ ស្ថាប័ន និងរវាងបុគ្គលផងដែរ។ កិច្ចសហការរបស់យើងក្នុងវិស័យចម្រុះបានធ្វើឱ្យមានភាពខុសប្លែកគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅរបស់ប្រជាជន»។

លោកបានបន្ថែមថា ឆ្នាំនេះ នឹងផ្តល់ឱកាសឱ្យឥណ្ឌា និងកម្ពុជា បន្តកសាងទំនាក់ទំនង ក៏ដូចជាឱកាសសម្រាប់ឥណ្ឌា ក្នុងការផ្តល់ជំនួយដល់កម្ពុជា ក្នុងឱកាសធ្វើជាប្រធានអាស៊ាន។

គួររំលឹកដែរថា កម្ពុជានិងឥណ្ឌាបានបង្កើតទំនាក់ទំនងការទូតលើកដំបូងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៥៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក