ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.ប បំភ្លឺពាក់ព័ន្ធករណីមិនអនុញ្ញាតឱ្យសកម្មជនចូលការិយាល័យរាប់សន្លឹកឆ្នោត ក្រោយមានចោទប្រកាន់ពីគណបក្សភ្លើងទៀន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹង គណបក្សភ្លើងទៀនបានលើកឡើងពីការមិនអនុញ្ញាតឱ្យសកម្មជនរបស់ខ្លួនចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត។

នៅក្នុងលិខិតរបស់គជបចុះនៅថ្ងៃទី៧ ខែមិថុនា នេះបានឱ្យដឹងថា មានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ ដែលបានធ្វើការវាយតម្លៃផ្ទុយពីការអបអរសាទររបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងបានលើកឡើងខុសពីច្បាប់ បទបញ្ញា និងនីតិវិធីរបស់ គ.ជ.ប ថែមទៀត ដើម្បីបំភាន់សាធារណៈមតិឱ្យយល់ខុសមកលើ គ.ជ.ប ក៏ដូចជាការរៀបចំការបោះឆ្នោតទាំងមូល។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យ គ.ជ.ប ធ្វើការបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា យោងមាត្រា ៣០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រការ ៥.៦.៤ នៃ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា“ហាមជនគ្រប់រូបចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត មុនពេលចាប់ផ្ដើមការរាប់សន្លឹកឆ្នោត ឬ ក្រោយការរាប់សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”។

ជនដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោតមានដូចជា មន្ត្រីរាប់សន្លឹកឆ្នោតដែលបានទទួលការចាត់តាំងពីគណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត និងអ្នកសង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ ផ្តល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានគណៈកម្មការការិយាល័យធ្វើសំណូមពរក្នុងករណីចាំបាច់។

តាមគោលការណ៍នៃច្បាប់ស្តីពីការបោះឆ្នោតគឺ គ.ជ.ប បើកសិទ្ធិឱ្យគណបក្សនយោបាយប្ដឹងជុំវិញភាពមិនប្រក្រតីណាមួយដែលខ្លួនបានសង្កេតឃើញនៅថ្ងៃបោះឆ្នោត។ គ.ជ.ប បានបញ្ជាក់ថា ខ្លួននឹងរង់ចាំទទួលដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត ឬភាពមិនប្រក្រតីណាមួយដែលកើតឡើងនៅថ្ងៃបោះឆ្នោតស្របតាមច្បាប់ និងប្រកាន់នូវគោលការណ៍យុត្តិធម៌ជានិច្ចដូចមានចែងក្នុងបាវចនារបស់ គ.ជ.ប។

គ.ជ.ប បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងសហការតាំងពីចាប់ផ្ដើមបើកដំណើរការនៃការបោះឆ្នោតរហូតបញ្ចប់ការបោះឆ្នោត ព្រមទាំង បានធ្វើការវាយតម្លៃចំពោះដំណើរការបោះឆ្នោតនេះប្រកបដោយសច្ចៈធម៌៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក