ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានភាពត្រឹមត្រូវ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី លើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវដោយផ្អែកលើលទ្ធផលរបស់គណបក្សដែលទទួលបាន។

ថ្លែងនៅក្រោយកិច្ចប្រជុំជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) លោក កែវ រ៉េមី ថានៅក្នុងតួលេខលទ្ធផលឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នេះគឺឆ្លើយតបនឹងភាពត្រឹមត្រូវមួយ (Logic) ដោយសារតែលទ្ធផលនៃការគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាទទួលបានជាង ៥លាន ហើយគណបក្សភ្លើងទៀនទទួលបាន ១លាន ៦សែន។

លោកបានពន្យល់ថា៖ «បើយើងប្រៀបធៀបសំលេងឆ្នោតគាំទ្រ ២០១៧ កន្លងមក គឺគណបក្សប្រជាជនកម្ពុជាទទួលបានសំលេង ៣ លានកន្លះ គណបក្សសង្រ្គោះជាតិដែលមានបក្សសិទ្ធិមនុស្ស និងភ្លើងទៀនរួមចូលគ្នា បាន ៣លាន ចឹងនៅពេលដែលគាត់បាត់ដៃគូរគាត់មួយ អត់មានគណបក្សសិទ្ធិចូលរួមព្រោះ ខាងលោក កឹម សុខា គាត់អត់ចូលរួមបោះឆ្នោត ចឹងវាបាត់ពាក់កណ្តាលមែនជា logic ចឹងសំលេងដែលគណបក្សភ្លើងទៀនទទួលបាន ១លាន ៦សែន ស្នើរពាក់កណ្តាលវាឆ្លើយតបហើយ logic។ យើងកំណើនប្រជាជនហើយកើនការគាំទ្រទៅលើគណបក្សប្រជាជន Swing Vote កើន ៥លានជាង នេះជាតួលេខត្រឹមត្រូវ។»

លោកក៏បានបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានលក្ខណៈពហុបក្សមានគណបក្សចូលរួមច្រើនដែលផ្តល់សិទ្ធិជូនប្រជាពលរដ្ឋ ជ្រើសរើសមេដឹកនាំនៅមូលដ្ឋាន ខ្លួនស្រលាញ់ ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៅមូលដ្ឋាន។

ក្រៅពីនេះលោកក៏បានអបអរសាទគណបក្សភ្លើងទៀនដែលបានទទួលបានសំលេងឆ្នោតគាំទ្រជាង ២ពាន់អាសនៈ។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន ៣សែននាក់ ដែលស្មើនឹងជាង ៨០% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក