ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក វង សូត ជួបថ្លែងអំណរគុណសមាជិកបក្ស ស្រុកពញាក្រែក

ត្បូងឃ្មុំ៖ លោក វង សូត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារចុះជួយរបស់គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានឃុំទាំង៨ ក្នុងស្រុកពញាក្រែក ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនខ្លាចនឿយហត់ ទើបទទួលបានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ដូចអាណត្តិនេះ កើនឡើងចំនួន ១៩អាសនៈ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែរលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោក សៀក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នៅស្នាក់ការបក្សស្រុកពញាក្រែក នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

លោក វង សូត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជាស្នាដៃក្នុងការងារកន្លងមក បានបង្ហាញឲ្យឃើញពីការខិតខំរួមគ្នា របស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានស្រុកពញាក្រែក ជាពិសេសការរួមគ្នាយ៉ាងសកម្ម របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ក្នុងការជួយអភិវឌ្ឍន៍ឃុំនីមួយៗ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព លើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ឆ្លើយតបបានទាន់វេលា និងមានប្រសិទ្ធភាពចំពោះតម្រូវការប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះដែរ លោក វង សូត បានណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានស្រុកពញាក្រែក ត្រូវយកចិត្តទុកដាក់រាល់សំណូមពរនានា ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ឃុំនីមួយៗបន្តទៀត ដើម្បីស្វែងរកប្រជាប្រិយភាព បន្តសកម្មភាពជួយការងារគណបក្សទាក់ទាញនូវការជឿជាក់ ប្រកបដោយភាពកក់ក្តៅ ការស្រឡាញ់គាំទ្រ និងបេះដូងរបស់ប្រជាពលរដ្ឋមកលើគណបក្ស ទៅបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដណ្តើមប្រៀបឈ្នះ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលខាងមុខ។

បើតាមលោក លី សុភាលីន ប្រធានគណៈកម្មាធិការគណបក្សស្រុកពញាក្រែកបានឲ្យដឹងថា៖ ជាលទ្ធផលក្នុងស្រុកពញាក្រែក នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥នេះ ឃើញថាក្នុងទូទាំងស្រុក មានប្រជាពលរដ្ឋចំនួន ៧១,០០៤នាក់ ស្មើនឹង ៨៤.០១ភាគរយ បានអញ្ជើញទៅបោះឆ្នោតចំនួន ៨៧.៧៤ភាគរយ នៃចំនួនសមាជិកបក្សសរុប ។ ជាលទ្ធផលក្នុងទូទាំងស្រុកពញក្រែក គណបក្សប្រជាជនកម្ពុជា ទទួលបាន ៧១/៨០អាសនៈ និងគ្រប់គ្រងតំណែងជាមេឃុំ និងជំទប់ទី១ នៅគ្រប់ឃុំទាំង៨ រីឯគណបក្សភ្លើងទៀន បាន ៩/៨០អាសនៈ។

លោកបន្តថា៖ លទ្ធផលនេះ បើធៀបនឹងកាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៤ ឆ្នាំ២០១៧ ឃើញថា សំឡេងគាំទ្រមានការកើនឡើងចំនួន ១៧.៦៨៥សំឡេង រីឯអាសនៈ មានការកើនឡើងចំនួន ១៩អាសនៈ ក្នុងនោះ រួមមាន៖ ឃុំដូនតី កើនឡើង ២អាសនៈ ឃុំកក់ កើន ២អាសនៈ ឃុំកណ្ដោលជ្រុំ កើន ៤អាសនៈ ឃុំកោងកាង កើន ៣អាសនៈ ឃុំក្រែក កើន ៣អាសនៈ ឃុំពពេល កើន ១អាសនៈ ឃុំត្រពាំងផ្លុង កើន ២អាសនៈ និងឃុំវាលម្លូរ កើន ២អាសនៈ

PHOTO: PHORN

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក