ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ឱ វណ្ណឌីន ណែនាំពលរដ្ឋឱ្យរក្សាអនាម័យម្អូបអាហារដើម្បីការពារខ្លួនពីជំងឺផ្សេងៗ

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជំរុញដល់ពលរដ្ឋអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងការរក្សាឱ្យបាននូវសុវត្ថិភាពចំណីអាហារឱ្យបានគ្រប់គ្នាដើម្បីថែរក្សាសុខភាព ការពារខ្លួនពីជំងឺតម្កាត់នានា។ ការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិតនាពេលនេះក្នុងទិវាសុវត្ថិភាពម្អូបអាហារឆ្នាំ២០២២ ថ្ងៃទី៧ ខែមិថុនា។

ក្នុងសារសំឡេងផ្សព្វផ្សាយក្នុងបណ្ដាញសង្គមកាលពីថ្ងៃច័ន្ទ ទី៦ ខែមិថុនា លោកស្រី ឱ វណ្ណឌីន បានលើកឡើងថាការខ្វះអនាម័យចំណីអាហារនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព និងផលិតភាពសង្គម។ លោកស្រីជំរុញឱ្យមានការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារតាំងពីដាំដុះរហូតដល់ម្ហូបត្រូវបានមកដាក់លើតុ។

លោកស្រីថា៖ «សូមបងប្អូនយកចិត្តទុកដាក់ទៅលើការបរិភោគចំណីអាហាររបស់ខ្លួនធ្វើការផ្គត់ផ្គង់នូវម្ហូបអាហារនេះជូនដល់ក្រុមគ្រួសារជាពិសេសមាតា បិតា អាណាព្យាបាល ការចិញ្ចឹមបីបាច់ថែរក្សាកូនចៅរបស់ខ្លួននេះក៏សុំអនុវត្តន៍ឱ្យបានត្រឹមត្រូវនូវសុវត្ថិភាពអនាម័យចំណីអាហារឱ្យបានល្អជៀសវាងយើងប្រើប្រាស់ម្ហូបអាហារដែលហួសសុពលភាព ឬក៏អាហារដែលមិនមានសុវត្ថិភាពល្អ ហើយអាហារដែលទុកយូរដែលធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពរបស់យើង»។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះបានណែនាំឱ្យមានអនាម័យដៃ អនាម័យចំណីអាហារដោយលាងសម្អាតនូវបន្លែ ផ្លែឈើ ត្រី សាច់ ចាន កាំបិត ជ្រុញ ឱ្យបានជាប់ជាប្រចាំ ត្រូវចម្អិនម្អូបអាហារឱ្យឆ្អិនល្អ បែងចែកអាហារកុំឱ្យច្រលូកច្រលំគ្នា ហើយមិនត្រូវរក្សាម្ហូបអាហារយូរពេក បើសិនជាទុកត្រជាក់ត្រូវដាក់ក្រោម ៥អង្សា បើក្ដៅត្រូវរក្សាលើសពីកម្ដៅ ៦០អង្សារសេ។

លោកស្រីប្រាប់ពលរដ្ឋឱ្យជៀសវាងការបរិភោគសាច់ឆៅដោយថាមានសាច់ឆៅដែលមិនបានចំអិនល្អមានផ្ទុកមេរោគផ្សេងៗដែលធ្វើឱ្យមានការចម្លងរាលដាលខ្លាំង។

លោកស្រី៖ «កន្លងមកនេះវាមានការផ្ទុះចេញនូវជំងឺតម្កាត់ផ្សេងៗដែលវាអាចជាការចម្លងពីសត្វព្រៃឬក៏ពពួកកកេ ឬក៏ថានិកសត្វ ហើយក៏ពពួកសត្វដែលបំបៅកូននឹងទឹកដោះអីជាដើម។ អញ្ចឹងការបរិភោគនោះបើយើងបរិភោគសាច់សូមចំអិនឱ្យបានត្រឹមត្រូវរាល់ម្ហូបអាហារដែលយើងបរិភោគគឺត្រូវចំអិនឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតនូវបន្លែបង្កាដែលយើងបរិភោគនេះគឺត្រូវលាងសម្អាតឱ្យបានត្រឹមត្រូវ»។

រាល់មានបញ្ហាសុខភាពលោកស្រី ឱ វណ្ណឌីន បានជំរុញដល់ពលរដ្ឋទៅពិគ្រោះពេទ្យជំនាញ ជាពិសេសប្រសិនជាមានការបារម្ភពីបញ្ហាសុខភាពទាក់ទងនឹងជំងឺឆ្លងរាតត្បាតសូមទំនាក់ទំនងទៅលេខ ១១៥ ឬទៅមន្ទីរពេទ្យដែលនៅជិតផ្ទះបំផុតកាន់តែឆាប់កាន់តែល្អ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក