ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលខេត្តបាត់ដំបង បន្តបិទផ្នែកខ្លះ នៃផ្សារចំនួន១០ នៅក្រុងបាត់ដំបង និងនៅស្រុកថ្មគោល រយៈពេល៨ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបន្តបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារចំនួន៨ ក្នុងក្រុងបាត់ដំបង និងផ្សារក្នុងស្រុកថ្មគោល ២កន្លែងទៀត ជាបណ្ដោះអាសន្ន រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោយពេលបុណ្យចូលឆ្នាំថ្មីរួចរាល់។

បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថាផ្សារចំនួន៨ នៅក្រុងបាត់ដំបង និងផ្សារចំ នួន០២ នៅក្នុងថ្មគោល ដែលត្រូវបន្តបិទបណ្ដោះអាសន្ននោះរួមមាន៖

* ទី១៖ ផ្សារធំបាត់ដំបង (ផ្សារណាត់)
* ទី២៖ ផ្សារបឹងឈូក
* ទី៣៖ ផ្សារ១៣មករា
* ទី៤៖ ផ្សារអប្សារផ្សារលើ
* ទី៥៖ ផ្សេងរោងល្ខោន
* ទី៦៖ ផ្សារវត្តលៀប
* ទី៧៖ ផ្សារពោធិ៍វង្ស
* ទី៨៖ ផ្សារទំនើបភូពុយ។

ដោយឡែកត្រូវបិទផ្សារនៅស្រុកថ្មគោលចំនួន២ ទៀតរួមមាន៖
* ផ្សារថ្មគោល
* ផ្សារជ្រៃក្នុងស្រុកថ្មគោលមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ដូចគ្នា។

រដ្ឋបាលខេត្តបញ្ជាក់ថា ទីតាំងផ្សាទាំង១០នេះ ត្រូវបានអនុញ្ញាតឱ្យលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារដូចជា៖ បន្លែ ត្រី សាច់គ្រឿងឧបភោគ បរិភោគ ដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃដោយអនុវត្តនូវវិធានការសុខាភិបាលក្នុងការរក្សាគម្លាតសុវត្ថិភាពដោយ ពាក់ម៉ាស និងលាងដៃ និងត្រូវអនុវត្តតាមវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក