ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រកម្ពុជាថ្វាយព្រះពរដល់ម្ចាស់ក្សត្រីយ៍អេលីហ្សាប៊ែតក្នុងពិធីបុណ្យជូប៊ីលី

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី បានថ្វាយព្រះពរសព្វសាធុការដល់ម្ចាស់ក្សត្រីអេលីហ្សាប៊ែតនៃចក្រភពអង់គ្លេសក្នុងឱកាសដែលព្រះមហាក្សត្រីក្នុងអំណាច៧០ឆ្នាំ។

ក្នុងព្រះរាជរាជសារលិខិតថ្វាយព្រះពរឡាយព្រហស្ថលេខាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ព្រះបាទបរមនាថ នរោត្តមសីហមុនី ទ្រង់មានរាជអង្កាចំពោះម្ចាស់ក្សត្រីអេលីហ្សាប៊ែតថា៖ «ក្នុងពេលដែលព្រះករុណា ទ្រង់កំពុងប្រារព្ធពិធីបុណ្យផ្លាទីនៀម ជូប៊ីលី គួបផ្សំនឹងថ្ងៃចម្រើនព្រះជន្មរបស់ព្រះអង្គ ទូលបង្គំមានសេចក្តីសោមនស្សរីករាយក្នុងការថ្វាយព្រះពរ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង រួមជាមួយការប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍»។

ពិធីបុណ្យជូប៊ីលី គឺជាខួបពិសេសនៃព្រឹត្តិការណ៍មួយជាពិសេសការប្រារព្ធខួបម្ភៃប្រាំ ឬហាសិបឆ្នាំ ឬ៧០ឆ្នាំនៃរជ្ជកាល ឬសកម្មភាព។ នៅឆ្នាំ 2022 ព្រះមហាក្សត្រីយានីអេលីហ្សប៊ែត នឹងក្លាយជាព្រះមហាក្សត្រអង់គ្លេសដំបូងគេដែលប្រារព្ធពិធីជប់លៀងផ្លាទីនៀម ជូប៊ីលី បន្ទាប់ពីបានបម្រើការអស់រយៈពេល ៧០ឆ្នាំ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក