ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: អាមេរិកស្នើឱ្យមានការអត់ឱនចំពោះទស្សនៈនយោបាយប្រឆាំងនិងការប្រកួតប្រជែងដល់ការបោះឆ្នោត

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានកត់សម្គាល់ថាកម្ពុជាបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានប្រាប់ EAC News ឱ្យដឹងថា៖ «យើងចូលរួមជាមួយប្រជាជនកម្ពុជាជាច្រើនក្នុងការអំពាវនាវឱ្យមានគណនេយ្យភាព ការដាក់បញ្ចូល និងតម្លាភាពនៅក្នុងដំណើរការបោះឆ្នោតដែលមិនមានការចូលរួម និងសិទ្ធិនយោបាយចំពោះភាគីពាក់ព័ន្ធជាច្រើន»។

លោក Chad បានបន្តទៀតថាសហរដ្ឋអាមេរិកជំរុញឱ្យអាជ្ញាធរដើម្បីពង្រឹងនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយការអត់ឱនឱ្យការប្រឆាំងទស្សនៈនយោបាយ ជំរុញការប្រកួតប្រជែងតាមរយៈការបោះឆ្នោតរួមបញ្ចូល លើកកម្ពស់ការផ្លាស់ប្តូរគំនិតដោយសេរី និងអនុញ្ញាតឱ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយដំណើរការដោយសេរី។

ក្នុងបទសម្ភាសន៍ជាមួយ EAC News កាលពីម្សិលមិញពលរដ្ឋរស់នៅខេ្តតកណ្ដាល អាយុ៨០ឆ្នាំ អ្នកស្រី ឡាយ សំអុល ថាអ្នកស្រីបានចូលរួមការបោះឆ្នោតទាំងបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ១៩៩៣ និងក្រុមប្រឹក្សាឃុំសង្កាត់តាំងពីឆ្នាំ២០០២មក។ អ្នកស្រីថាអ្នកស្រីសប្បាយចិត្តដែលបានចូលរួមបោះឆ្នោតម្ដងៗ ដោយសារជាសិទ្ធិដែលពលរដ្ឋមានដើម្បីជ្រើសរើសបក្សដែលខ្លួនស្រលាញ់ដើម្បីបម្រើដល់ពលរដ្ឋ។

អ្នកស្រីថា៖ «ខ្ញុំមានអារម្មណ៍រីករាយសប្បាយចិត្តនឹងបោះឆ្នោតដែលបានបោះនៅខេត្តកណ្ដាលនេះ»។

ពលរដ្ឋម្នាក់រស់នៅខេត្តកណ្ដាល វ័យប្រហែល៣៥ឆ្នាំបានឱ្យអ្នកយកព័ត៌មាន EAC News ដឹងថា អ្នកស្រីសប្បាយចិត្តដែលបានមកចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកនេះ។ អ្នកស្រីថាការរៀបចំបានធ្វើឡើងដោយត្រឹមត្រូវ និងងាយស្រួលដល់ពលរដ្ឋដែលជាម្ចាស់ឆ្នោត។

អ្នកស្រីថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយ ខ្ញុំជាប្រជាពលរដ្ឋកម្ពុជា ខ្ញុំមានសិទ្ធិក្នុងការជ្រើសរើសមនុស្សដែលខ្ញុំចូលចិត្ត។ […] ការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយរលូនដោយសន្ដិភាព គ្មានការបង្ខិតបង្ខំ យើងអាចជ្រើសរើសអ្នកណាដែលយើងចូលចិត្តក៏បាន»។

នៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែមិថុនានេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏បានធ្វើសន្នីសិទព័ត៌មានមួយផងដែរ ដោយបានប្រកាសវាយតម្លៃថាការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា មានបរិយាកាសស្ងប់ស្ងាត់ តម្លាភាព សេរីភាព និងទៅតាមក្បួនច្បាប់អន្តជាតិ។

អ្នកសង្កេតការណ៍ក៏បានលើកឡើងដែរថា ពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន អ្នកបោះឆ្នោតសប្បាយចិត្ត មានឆន្ទៈ សាទរក្នុងការបោះឆ្នោត។ អ្នកសង្កេតការណ៍ក៏ចាប់អារម្មណ៍ដែរថា ប្រជាពលរដ្ឋជាង ៧លាននាក់បានមកបោះឆ្នោត ស្មើនឹងជិត ៧៨% ហើយការបោះឆ្នោតក៏ដំណើរការដូចគេដែរ។

អ្នកតំណាងរបស់អ្នកសង្កេតការណ៍អន្តរជាតិ លោក អ៊ុយប៊ែរ ម័រហ្សូ ហាយ ហាដា (Hubert Moise Hal HADDAD) បានលើកឡើងថា៖ «លោកបានចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនឡើងមកហើយ ហើយការបោះឆ្នោតនៅកម្ពុជាមិនមានអ្វីដែលគួរឱ្យច្រណែន(ខុសគ្នា)ពីការបោះឆ្នោតដែលលោកធ្លាប់បានចូលរួមនៅប្រទេសបារាំងឡើយ»។

ប្រជាពលរដ្ឋនៅទូទាំងប្រទេសសរុបចំនួនប្រមាណ ៧លាន១សែននាក់ ដែលស្មើនឹងជាង ៧៧,៩១% នៃពលរដ្ឋដែលមានឈ្មោះបោះឆ្នោតជាង ៩លាន២សែននាក់ បានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលបានរៀបចំឡើងកាលពីថ្ងៃទី៥ ខែមិថុនាម្សិលមិញ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សចំនួន១៧ បានចូលរួមក្នុងការប្រកួតប្រជែងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។

គ្រប់គណបក្សនយោបាយទាំងអស់បានចេញឃោសនារកសន្លឹកឆ្នោតរៀងៗខ្លួនរយៈពេល១៤ថ្ងៃមុនថ្ងៃបោះឆ្នោត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក