ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកសង្កេតការណ៍ជាតិយល់ថាការបិទទ្វារការិយាល័យបោះឆ្នោតមុនរាប់សន្លឹកឆ្នោតមិនធ្វើឱ្យប៉ះពាល់ដល់សន្លឹកឆ្នោតទេ

ភ្នំពេញ៖ អ្នកសង្កេតការណ៍ជាតិបានវាយតម្លៃពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ថាមានតម្លាភាព សេរី និងយុត្តិធម៌ និងបានបញ្ជាក់លើករណីដែលមណ្ឌលបោះឆ្នោតមួយចំនួនបានបិទទ្វារ និងបង្អូចការិយាល័យមុនពេលរាប់សន្លឹកឆ្នោតគឺជាការការពារកុំឱ្យមានការប៉ើងបាត់សន្លឹកឆ្នោតពេលចាក់ចេញពីធុង។ នេះបើតាមការបញ្ជាក់របស់លោក សាខុន បូរិន តំណាងឱ្យអ្នកសង្កេតការណ៍ជាតិនៅរសៀលថ្ងៃច័ន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅរសៀលថ្ងៃច័ន្ទ ទី៦ ខែមិថុនា ក្រុមអ្នកសង្កេតការជាតិបានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលថាកម្ពុជាកាន់តែចាស់ទុំក្នុងការអនុវត្តន៍នូវការបោះឆ្នោតដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក្រុមអ្នកសង្កេតការណ៍បញ្ជាក់ថាមិនឃើញមានភាពមិនប្រក្រតីណាមួយដែលប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតនោះទេ តាំងពីការចុះឈ្មោះ និងបោះឆ្នោត។

ដោយឡែកចំពោះការករណីដែលមានការលើកឡើងថាមណ្ឌលបោះឆ្នោតមួយចំនួនបានបិទទ្វារការិយាល័យរបស់ខ្លួនមុនការរាប់សន្លឹកឆ្នោតនោះ។ លោកបានពិនិត្យឃើញថាមិនមានកំហុសឆ្គងនីតិវិធីនោះទេ ដោយគ្រាន់តែការពារខ្លាចបាត់បង់សន្លឹកឆ្នោតរបស់ពលរដ្ឋនោះ។

លោក សាខុន បូរិន៖ «ការបិទបន្ទប់បិទទ្វានេះអាចមកពីកត្តាអាកាសធាតុពីព្រោះនៅពេលប្រហែលជាម៉ោង២កន្លះជាង ពិសេសនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនគឺមេឃចាប់ផ្ដើមរាងខ្មៅវាអាចមានភាពចៃដន្យណាមួយដែលប្រធានការិយាល័យនីមួយៗគាត់ការពារ ជៀសវាងនូវខ្យល់កន្ត្រាក់ណាមួយវាធ្វើឱ្យប៉ះពាល់ធ្ងន់ទៅដល់ហិបឆ្នោត ឬក៏សំភារៈចំបាច់ក្នុងការិយាល័យបោះឆ្នោត។ តែការបិទទ្វារទាំងអស់នោះមិនមែនបិទគ្មានមនុស្សឬមានតែគណៈកម្មាការរៀបចំការបោះឆ្នោតក្នុងនោះទេគឺមានភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍មួយចំនួននៅក្នុងនោះដែរ។ អញ្ចឹងឱកាសឬក៏ការបន្លំណាមួយដូចដែលគណបក្សនយោបាយណាមួយចោទប្រកាន់នោះគឺមិនត្រឹមត្រូវទេ»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានរៀបចំឡើងនៅថ្ងៃទី៥ ខែមិថុនា ដោយមានពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះមានចំនួនជិត ៧លាន ១សែននាក់ ដែលស្មើនឹងជាង ៧៧,៩១% នៃពលរដ្ឋដែលមានឈ្មោះបោះឆ្នោតជាង ៩លាន២សែននាក់។

នៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែមិថុនានេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏បានធ្វើសន្នីសិទព័ត៌មានមួយផងដែរ ដោយបានប្រកាសវាយតម្លៃថាការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា មានបរិយាកាសស្ងប់ស្ងាត់ តម្លាភាព សេរីភាព និងទៅតាមក្បួនច្បាប់អន្តជាតិ។

អ្នកតំណាងរបស់អ្នកសង្កេតការណ៍អន្តរជាតិ លោក អ៊ុយប៊ែរ ម័រហ្សូ ហាយ ហាដា (Hubert Moise Hal HADDAD) បានលើកឡើងថា៖ «លោកបានចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនឡើងមកហើយ ហើយការបោះឆ្នោតនៅកម្ពុជាមិនមានអ្វីដែលគួរឱ្យច្រណែន(ខុសគ្នា)ពីការបោះឆ្នោតដែលលោកធ្លាប់បានចូលរួមនៅប្រទេសបារាំងឡើយ»៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក