ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

៣ថ្ងៃទៀតយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ដល់ក្រុមអាទិភាពនឹងចាប់ផ្តើម

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីជូនព័ត៌មានអំពីការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះតទៅ។

បើតាមក្រសួងសុខាភិបាល តាមចំណាររបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រសួងនឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន សមាជិក សមាជិកា នៃសមាគមសិល្បៈករកម្ពុជា ក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច មានគម្លាតយ៉ាងតិច ៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច។

ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅ ថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួចហើយមានគម្លាតយ៉ាងតិច ៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សូមអញ្ជើញទៅចាក់វាក់សាំងកូវីដ-១៩ ដូសទី៥ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យជាតិនានា។

មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី បុគ្គលិកស្ថានទូត ស្ថានកុងស៊ុល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា មន្ត្រី បុគ្គលិកអង្គការជាតិ អន្តរជាតិ និងដៃគូផ្សេងៗទៀត សភាពាណិជ្ជកម្ម អ្នកឧកញ៉ា លោកឧកញ៉ា និងឧកញ៉ា និងដៃគូផ្សេងៗទៀត ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤រួច ហើយមានគម្លាតយ៉ាងតិច ៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី៤ សូមអញ្ជើញទៅចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ នៅ មន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ចំពោះអ្នកសារព័ត៌មាន និងសមាគមសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួច ហើយមានគម្លាតយ៉ាងតិច ៣ខែឡើង បន្ទាប់ពីការចាក់វាក់សាំងកូវីដ-១៩ ដូសទី៤ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ នៅ មន្ទីរពេទ្យព្រះអង្គឌួងចាប់ពីថ្ងៃទី១ ដល់ទី៨ ខែកក្កដា។

មន្ត្រីនគរបាលថ្នាក់ជាតិ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានចុះ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមហាផ្ទៃ នឹងត្រូវរៀបចំចាត់ចែងការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ១៦ ឧសភា របស់ក្រសួងមហាផ្ទៃតាម ចាប់ពីថ្ងៃទី៩ ខែមិថុនា។

ចំពោឯកសារដែលត្រូវភ្ជាប់ជាមួយពេលទៅចាក់វាក់សាំងកូវីដ-១៩ ដូសទី៥មាន ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា (ចំពោះមន្ត្រីរាជការ ឬមន្ត្រីជាប់កិច្ចសន្យា) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វាក់សាំងដូសទី១។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់ក្រុមអាទិភាព ដែលបានចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ហើយមានគម្លាតយ៉ាងតិច៣ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សូមអញ្ជើញទៅ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសដើម្បីរក្សានូវ និរន្តភាពនៃដំណើរការជាប្រក្រតីនូវការរស់នៅ រួមទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក