ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សប្រជាជនអាចគ្រប់គ្រងអាសនៈឃុំសង្កាត់បានជិត១ម៉ឺនអាសនៈ ខណៈភ្លើងទៀនជាង២ពាន់អាសនៈ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាអាចគ្រប់គ្រងអាសនៈឃុំ-សង្កាត់ច្រើនជាងគេដែលមានដល់ជាង ៩ពាន់អាសនៈ តាមពីក្រោយដោយគណបក្សភ្លើងទៀនដែលមានជាង២ពាន់អាសនៈ។ នេះបើតាមការសង្កេតនៃការរាប់សន្លឹកឆ្នោតក្នុងរយៈពេល២ថ្ងៃនេះ។

ក្នុងចំណោមគណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ទាំង១៧គណបក្សមានតែគណបក្ស៩ប៉ុណ្ណោះដែលទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងនោះគណបក្សប្រជាជនអាចទទួលបាន ៩ ៣៣៩អាសនៈ គណបក្សភ្លើងទៀនប្រហាក់ប្រហែល ២ ១៩២អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិចអាចទទួលបាន ១៩អាសនៈ គណបក្សខ្មែររួបរួមជាតិប្រមាណ ១៣អាសនៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រមាណ ៦អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិអាចបាន ៥អាសនៈ គណបក្សយុវជនកម្ពុជាអាចទទួលបាន ៣អាសនៈ គណបក្សកម្ពុជានិយមអាចបាន ១អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យអាចបាន ១អាសនៈ។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន ១សែននាក់ ដែលស្មើនឹងជាង ៧៧,៩១% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក