ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លទ្ធផលបឋមនៃការបោះឆ្នោតនឹងត្រូវផ្សព្វផ្សាយចាប់ពីម៉ោង៦ល្ងាចនេះខណៈលទ្ធផលផ្លូវការនឹងប្រកាសនៅចុងខែ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានលើកឡើងថាលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនានេះ នឹងត្រូវផ្សព្វផ្សាយនៅល្ងាចម៉ោង៦ថ្ងៃនេះ ខណៈលទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

លោក ប្រាជ្ញ ច័ន្ទ ឱ្យដឹងថាលទ្ធផលបណ្ដោះអាសន្នដែលប្រកាសនៅម៉ោង៦ល្ងាចនេះនឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងផ្សាយលើហ្វេសបុកផេកផ្លូវការរបស់ គ.ជ.ប ផងដែរ។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដោយមានពលរដ្ឋចំនួនជាង ៧លាន១សែននាក់ចូលរួមបោះឆ្នោត ដែលស្មើនឹង ៧៧,៩១%នៃចំនួនអ្នកបោះឆ្នោតសរុបជាង ៩លាន២សែននាក់។

មានគណបក្សចំនួន១៧ ចូលរួមក្នុងការបោះឆ្នោតនេះសម្រាប់តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ១១ ៦២២ ក្នុងចំណោមឃុំ-សង្កាត់ចំនួន ១ ៦៥២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក