
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មី វីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១
ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤៦៨ករណីថ្មី ក្នុងនោះករណីនាំចូល ៣១ករណី ខណៈអ្នកជំងឺ ៦៣៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៣៨.៤២៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣៣៥នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ៣១.៨៥៨នាក់៕