ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មនុស្សស្នាក់នៅកម្ពុជាជាង២លាននាក់បានទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ : មនុស្សសរុបចំនួន ២ ៨៨៥ ៦១៩នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ២ ៤៣៩ ៤៧៥នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

បើតាមរបាយការណ៍ដែលផ្តល់ដោយ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌិន នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនានេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាននាក់ ដែលជាគោលបំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ឥឡូវនេះគឺសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទាំងខ្មែរនិងបរទេសដែលរស់នៅកម្ពុជាបានចំនួនសរុបចំនួន ២៨.៨៦%ហើយ។

វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៉ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៩០២ ០៩៨ដូស ខណៈចាក់លើកទី២អស់ ៨០៧ ១០៤ដូស។ វ៉ាកសាំងម៉ាក Covishield (AstraZeneca) បានចាក់លើកទី១ សរុបចំនួន ១៦១ ១៣៩ដូស ខណៈចាក់លើកទី២អស់ ១៥៣ ៤០២ដូស និងវ៉ាក់សាំងម៉ាកស៉ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ១ ៨២២ ៣៨២ដូស ខណៈចាក់លើកទី២អស់ ១ ៤៧៨ ៩៦៩ដូស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក