ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេ និងមិនមានអ្នកជំងឺជាសះស្បើយ ព្រមទាំងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៦,២៦២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៣,២០៥នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២១៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៤៥៩ករណី(ជាប្រភេទអូមីក្រុង) ៕