ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងពីរចាត់ទុកថាការផ្សាយអត្ថបទមួយរបស់សារព័ត៌មាន Asia Times ជាការមួលបង្កាច់ ប្រឌិតរឿង និងបំផ្លើសការពិត

ភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការចេញផ្សាយអត្ថបទមួយរបស់សារព័ត៌មានអេស៊ាថាមស៍ (Asia Times) នៅទីក្រុងហុងកុងដែលបានផ្សព្វផ្សាយអំពី ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ក្រោមចំណងជើងថា “ចិនគាបសង្កត់កម្ពុជាដើម្បីទទួលបានទិន្នន័យ ក្នុងប្រព័ន្ធទប់ស្កាត់កូវីដ (China squeezes Cambodia for its Covid app data)។ ក្នុងអត្ថបទនោះមានសរសេរថា រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ប្រព័ន្ធ QR Code ដើម្បីទាញយកទិន្នន័យនិងតាមដានប្រជាពលរដ្ឋ។

ក្រសួងទាំងពីរបានអះអាងថា សារព័ត៌មានអេស៊ាថាមស៍ (Asia Times) បានប្រឌិតថាឯកអគ្គរដ្ឋទូតចិនបានជួបមន្ត្រីកម្ពុជាដើម្បីស្នើសុំទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធ QR Code ថ្មីនេះ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល បានបដិសេធថារហូតមកដល់ពេលនេះក្រសួងទាំងពីរមិនធ្លាប់ជួបឬទទួលសំណើសុំយកទិន្នន័យក្នុងប្រព័ន្ធ QR Code ពីសំណាក់លោកឯកអគ្គរដ្ឋទូតចិននោះទេ។ ក្រសួងបានចាត់ទុកថានោះគឺជាការមួលបង្កាច់ ប្រឌិតរឿង និងបំផ្លើសការពិតទាំងស្រុង និងបានថាការផ្សព្វផ្សាយអត្ថបទព័ត៌មានប្រឌិតនោះ មានគោលបំណងប្រែក្លាយការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូដ-១៩ របស់រាជរដ្ឋាភិបាលឱ្យទៅជាបញ្ហានយោបាយដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួនដោយពុំគិតអំពីអាយុជីវិត និងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មកលើប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

ក្រសួងទាំងពីរបានហៅថាការចុះផ្សាយព័ត៌មានខាងលើគឺជាការបំពុលសង្គមនិងមតិសាធារណៈ ព្រមទាំងញុះញង់ក្នុងគោលបំណងរារាំងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងប្រកាសព័ត៌មានបានបញ្ជាក់ថាប្រព័ន្ធ QRCode “ទប់ស្កាត់កូវីដ Stop Covid” ត្រូវបានដាក់ឱ្យប្រើប្រាស់បន្ទាប់ពីមាន“ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា។ ប្រព័ន្ធនេះមិនមែនត្រូវបានប្រើប្រាស់តែនៅកម្ពុជានោះទេ គឺមានប្រើប្រាស់នៅក្នុងប្រទេសជាច្រើន ក្នុងតំបន់និងពិភពលោកក្នុងពេលជំងឺនេះកំពុងរីករាលដាល។

បើតាមក្រសួងទាំងពីរខាងលើ អះអាងថា ប្រព័ន្ធ QR Code នេះអាចកត់ត្រាលេខទូរសព្ទតែមួយគត់ដោយមិនប្រមូលទិន្នន័យឯកជនផ្ទាល់ខ្លួន ឬគន្លងធ្វើដំណើររបស់អ្នកប្រើប្រាស់នោះទេ។ ក្រសួងបញ្ជាក់ទៀតថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR
Code នេះមានគោលបំណងការពារសុខភាពប្រជាពលរដ្ឋនៅពេលមានជំងឺរីករាលដាលជាសកល។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍនិងគ្រប់គ្រងប្រព័ន្ធ QR Code នេះដោយខ្លួនឯង ស្របតាមស្តង់ដារបច្ចេកទេសអន្តរជាតិ។ ជាក់ស្តែង ក្រសួង-ស្ថាប័នរដ្ឋ ស្ថានទូត ក្រុមហ៊ុន អង្គការជាតិនិង
អន្តរជាតិ និងម្ចាស់ទីតាំងនានាបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋនិងបុគ្គលិករបស់ខ្លួនឱ្យប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុវត្ថិភាពផ្ទាល់ខ្លួន សុខុមាលភាពសាធារណៈ និងទប់ស្កាត់ការរីករាលដាលនៃ
ជំងឺកូវីដ-១៩។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល បានប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតនេះ និងបានថ្កោលទោសដល់ជនមួយចំនួនដែលប្រឌិតព័ត៌មានមិនពិត។

ក្រសួងទាំងពីរក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ កុំចែកចាយព័ត៌មានមិនពិតនេះ ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចូលរួមអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាដើម្បីកម្ពុជាឆាប់បានបញ្ចប់នូវ “ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ”៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក