ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចក្រឡាហោម ស ខេង ចាត់ទុកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះជាជោគជ័យមួយសម្រាប់កម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍន៍

បាត់ដំបង៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលអនុវិទ្យាល័យសោហឺ ខេត្តបាត់ដំបង ដោយក្នុងពេលនោះសម្ដេចបានលើកឡើងថា ចាប់តាំងពីមុននិងមកដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះសម្តេចបានកត់សម្គាល់ឃើញថាគ្រប់គណ:បក្សនយោបាយទាំង១៧ បានអនុវត្តសកម្មភាពដូចប្រក្រតីដោយសេរីត្រឹមត្រូវស្របតាមច្បាប់។

សម្តេចក្រឡាហោមបានបន្តថា÷ «ការបោះឆ្នោតអាណត្តិទី៥ ២០២២នេះជាជោគជ័យមួយធំសម្រាប់ប្រទេសជាតិរបស់យើង ដែលវាជាកត្តាមួយរារាំងកុំឲ្យមានសង្គ្រាម កុំឲ្យមានការបែកបាក់ ផ្ទុយទៅវិញគឺវាសញ្ញាមួយយ៉ាងល្អសំដៅដល់ការរីកចម្រើនក្នុងមូលដ្ឋានថែមទៀត»។

យោងតាមរបាយការណ៍របស់គណ:កម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ឲ្យដឹងថា គណ:នយោបាយដែលបានចុះឈ្មោះក្នុងបញ្ជី ខេត្តបាត់ដំបងមានគណ:នយោបាយសរុបចំនួន ១០គណ: និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការមានជាង ៦៣ម៉ឺននាក់។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនានេះ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក