ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ដំណើរការបោះឆ្នោតនៅខេត្តបន្ទាយមានជ័យដំណើការយ៉ាងរលូនដោយនៅក្នុងឃុំសង្កាត់ទាំង៦៧

បន្ទាយមានជ័យ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានចូលរួមបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាគោរដ្ឋាន សង្កាត់អូរអំបិល។ លោកបានលើកឡើងថា ការបោះឆ្នោតពិតជាមានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិ ក៏ដូចសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់នីមួយៗ ដែលពលរដ្ឋជាម្ចាស់សន្លឹកឆ្នោតត្រូវចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដំណើរការយ៉ាងរលូនមិនមានបាតុភាពបង្កនូវអសន្តិសុខណាមួយកើតមានឡើយ។ គ្រប់ការិយាល័យបោះឆ្នោត ដោយមានការការពារសន្តិសុខ សណ្ឋាប់ធ្នាប់យ៉ាងល្អប្រប្រសើរ។ ដោយឡែកនៅក្នុងការិយាល័យបោះឆ្នោតទៀតសោតក៏មានភ្នាក់សង្កេតការជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ មកពីគណបក្សនយោបាយ បានចូលរួមសង្កេតការផងដែរ។

ដំណើរការឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានចាប់ផ្ដើមនៅទូទាំងប្រទេសកម្ពុជា នៅម៉ោង៧ព្រឹកថ្ងៃអាទិត្យ ទី៥ ខែឧសភានេះ ក្នុងនោះខេត្តបន្ទាយមានជ័យមានការិយាល័យបោះឆ្នោតសរុប ១១១៤ ការិយាល័យ។

យោងតាមរបាយការដែលអង្គភាព EAC News ប្រចាំខេត្តបន្ទាយមានជ័យទទួលបានពីគណៈកម្មការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខេត្តបន្ទាយមានជ័យបានឱ្យដឹងថានៅទូទាំងខេត្តមាន ៩ក្រុង-ស្រុក មាន ៦៧ឃុំ-សង្កាត់ មានការិយាល័យបោះឆ្នោតសរុបមានចំនួន ១ ១១៤ការិយាល័យ។ ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ សរុបចំនួន ៤០៥ ៧៣០នាក់។ ដោយឡែកគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងនៅក្នុងខេត្តបន្ទាយមានជ័យមានចំនួន ១១ គណបក្សនយោបាយ ក្នុងចំណោមគណបក្សនយោបាយទាំង ១៧ គណបក្សនយោបាយ នៅទូទាំងប្រទេសកម្ពុជា៕ 

PHOTO: ROEUNG CHANTREA

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក