ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានរដ្ឋសភានិងភរិយាអញ្ជើញបោះឆ្នោតនៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ប្រធានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានអញ្ជើញទៅបោះឆ្នោតនៅវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ សម្រាប់ការជ្រើសរើសក្រុមប្រឹក្សាឃុំកក់ នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្ដេចប្រធានរដ្ឋសភានិងសម្ដេចធម្មវិសុទ្ធវង្សា បានអញ្ជើញដល់ពីទីតាំងការិយាល័យបោះឆ្នោតនៅម៉ោងប៉ុន្មាន ៧ព្រឹក ថ្ងៃអាទិត្យ ទី៥ ខែមិថុនា។

ឃុំកក់ដែលជាទីតាំងសម្ដេចពញាចក្រីបោះឆ្នោតមានសមាជិកក្រុមប្រឹក្សាចំនួន១១រូប ដោយមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន៣គណបក្សគឺលេខរៀងទី១ គណបក្សប្រជាជនកម្ពុជា លេខរៀងទី២ គណបក្ស ហ៊្វុនស៊ិនបុិច និងលេខរៀងទី៣ គណបក្សភ្លើងទៀន។ ឃុំកក់នេះមានពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចំនួន ១ម៉ឺន ១ពាន់ ៧៣៦នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ៣៣ការិយាល័យ។

ប្រទេសកម្ពុជាមានការបោះឆ្នោតជា ២ប្រភេទ គឺការបោះឆ្នោតជាសកល និងការបោះឆ្នោតជាអសកល។ ចំពោះការបោះឆ្នោតជាអសកលគឺជាការបោះឆ្នោតមួយ ដែលធ្វើឡើងដោយមិនចំពោះ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមវិធីបោះឆ្នោតជាសំងាត់។ ការបោះឆ្នោតជាអសកលរួមមាន៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ។ ដោយឡែក ចំពោះការបោះឆ្នោតជាសកលវិញ គឺជាការបោះឆ្នោតជាទូទៅមួយដែលធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសំងាត់ ដែលមានការចូលរួមបោះ ឆ្នោតដោយប្រជាពលរដ្ឋជាទូទៅគ្រប់រូបដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។

ការបោះឆ្នោតសកលរួមមាន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ ហើយសម្រាប់ការបោះឆ្នោតឆ្នាំ២០២២នេះ គឺជាការបោះឆ្នោតជាសកលក្នុងការ ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ ដែលជាការបោះឆ្នោតមួយដ៏មានសារសំខាន់បំផុតនៅក្នុង ការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមបែបវិមជ្ឈការ និងអភិបាលកិច្ចល្អ ដោយឃុំ/សង្កាត់ នីមួយៗត្រូវមានក្រុមប្រឹក្សាឃុំ/សង្កាត់របស់ខ្លួន ដើម្បីគ្រប់គ្រងកិច្ចការក្នុងមូលដ្ឋាននៃដែនដីឃុំ/សង្កាត់ របស់ខ្លួនដោយផ្អែកទៅតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលជាធរមាន ហើយការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នេះគឺជាការបង្ហាញនូវឆន្ទៈរបស់ប្រជាពលរដ្ឋនៅក្នុងឃុំ/សង្កាត់ ដើម្បីជ្រើសរើសតំណាងរបស់ខ្លួននៅក្នុងឃុំ/សង្កាត់ខ្លួនឯង ដែលពួកគាត់មានបេសកកម្មដើម្បីបំរើនូវផល ប្រយោជន៍ទូទៅក្នុងដែនដីសមត្ថកិច្ចនៃឃុំ/សង្កាត់របស់ពួកគាត់ ដោយការបោះឆ្នោតនេះត្រូវធ្វើឡើងនៅ រៀងរាល់៥ឆ្នាំម្តង៕

PHOTO: PHON

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក