ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.ប ផ្តល់ប័ណ្ណសម្គាល់ខ្លួនដល់អ្នកកាសែតជិត ១ពាន់នាក់សម្រាប់យកព័ត៌មានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានផ្ដល់បណ្ណសម្គាល់ខ្លួនដល់អ្នកសារព័ត៌មានចំនួន ៨១៤នាក់ ក្នុងនោះស្រីចំនួន ១១០នាក់ មកពីស្ថាប័នព័ត៌មានចំនួន ១០០ស្ថាប័ន។

ក្នុងលទ្ធផលផ្លូវការនៃការផ្ដល់បណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គ.ជ.ប បានទទួលស្គាល់ស្ថាប័នព័ត៌មានជាតិចំនួន ៨០ស្ថាប័ន ដែលមានអ្នកសារព័ត៌មាន ៧៧៥នាក់ និងស្រីចំនួន ១០២នាក់។

ស្ថាប័នព័ត៌មានអន្តរជាតិមានចំនួន ២០ស្ថាប័នដែលរួមមានសារព័ត៌មានមកពីវៀតណាម ជប៉ុន ចិន អង់គ្លេស បារាំង និងសហភាពអឺរ៉ុប ដែលមានអ្នកសារព័ត៌មានបរទេសចំនួន ៣៩នាក់ ក្នុងនោះស្រី ៨នាក់។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក