ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.ប ទទួលស្គាល់អ្នកសង្កេតការណ៍ជាតិចំនួន ៧ម៉ឺន ៥ពាន់នាក់ និងអន្តរជាតិ ១១០នាក់

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថារហូតមកដល់ថ្ងៃសៅរ៍ ទី៤ ខែមិថុនានេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសង្កេតការជាតិចំនួន ៧៥ ០០០នាក់ អ្នកសង្កេតការណ៍អន្តរជាតិចំនួន ១១០នាក់ និងភ្ញៀវពិសេសចំនួន ២៣នាក់។ នេះជាការបញ្ជាក់របស់លោក ប្រាជ្ញ ចន្ទ បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចុះពិនិត្យទីតាំងបោះឆ្នោតនៅថ្ងៃសៅរ៍ ទី៤ ខែមិថុនានេះ។

យោងតាមរបាយការណ៍របស់ គ.ជ.ប ឱ្យដឹងថាអ្នកសង្កេតជាតិចំនួន ៧៥ ០០០នាក់នេះមកពីស្ថាប័ន អង្គការក្នុងស្រុកចំនួន ៧២សមាគមអង្គការ ខណៈអ្នកសង្កេតការណ៍អន្តរជាតិមកពីស្ថាប័នចំនួន ២០អង្គការ និងភ្ញៀវពិសេសពីស្ថានទូត និងស្ថាប័នចំនួន ៥ ពីជប៉ុន អូស្ត្រាលី និងរុស្ស៊ី។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក