ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឌឹម សុវណ្ណរុំ៖ អ្វីដែល គ.ជ.ប ត្រូវធ្វើគឺធានាដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋគ្រប់រូប

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណរុំ បានប្រាប់អ្នកសារព័ត៌មាន និងសាធារណជនថា គ.ជ.ប គឺជាស្ថាប័នបច្ចេកទេសអនុវត្តច្បាប់ មិនមែនជាស្ថាប័ននយោបាយ ហើយការងាររបស់ខ្លួនទៀតសោតគឺតាមវិជ្ជាជីវៈ និងគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ និងតួនាទីរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការបោះឆ្នោតដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋគ្រប់រូបត្រូវបានធានា។

លោក ឌឹម សុវណ្ណរុំ បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញអំពីស្ថានការណ៍នយោបាយ និងដំណើការបោះឆ្នោតនៅកម្ពុជាជូនអ្នកសង្កេតការណ៍អន្តរជាតិនៅរសៀលថ្ងៃទី៤ ខែមិថុនានេះដោយថា រាល់ការងាររបស់ គ.ជ.ប គឺបើកចំហរឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលមកពិភាក្សា សំណូមពរ ស្វែងរកដំណោះស្រាយទាំងអស់គ្នា ហើយក៏បើកឱ្យប្ដឹងមក គ.ជ.ប ផងដែរ។

លោកបានលើកឡើងពីចំណុចសំខាន់ដែល គ.ជ.ប ត្រូវធ្វើគឺធានាដល់សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ មិនថាពួកគាត់រស់នៅតំបន់ដាច់ស្រយាលណានោះទេគឺសិទ្ធិបោះឆ្នោតរបស់ពួកគេនឹងមិនត្រូវបាត់បង់ឡើយ។ លោកបានបន្ថែមថា មានកន្លែងបោះឆ្នោតដាច់ស្រយាលខ្លះ គ.ជ.ប ត្រូវយកដំរីដឹកហិបឆ្នោតទៅកាន់ទីតាំង ហើយកន្លែងខ្លះត្រូវយកឧទ្ធម្ភាគចក្រដឹកហិបឆ្នោតទៅកាន់ថែមទៀត។

លោកថា៖ «ខ្ញុំទៅឥណ្ឌាពេលប្រជុំរបស់សន្នីសិទរបស់សមាគម A-WEB ស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក គេថាហ្ហ ដំរីរបស់អ្នកឯងក៏ចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យដែរ។ អញ្ចឹងយើងប្រើដំរីដឹកហិបឆ្នោត ហើយអំបាញ់មិញយើងនិយាយពី Helicopter តំបន់ខ្លះនៅខេត្តក្រចេះអត់អាចមានមធ្យោបាយក្រៅពីត្រូវប្រើឧទ្ធម្ភាគចក្រទេដើម្បីដឹកសម្ភារទាំងហ្នឹង។ ហើយប្អូនៗសួរមកវិញថា ហេតុអីបានត្រូវធ្វើអញ្ចឹង? អាហ្នឹងហើយគឺជាភាពជាអ្នកបម្រើរបស់ គ.ជ.ប បម្រើសេវាយ៉ាងមិចបម្រើសេវាត្រូវតែឱ្យការិយាល័យបោះឆ្នោតទាំងនោះត្រូវឱ្យកៀកនឹងប្រជាពលរដ្ឋព្រោះច្បាប់ចែងមកអញ្ចឹង»។

លោកបានលើកឧទាហរណ៍មួយគឺករណីការិយាល័យលេខ ០០៨៣ នៅអូផ្លាយ ដែលមានអ្នកបោះឆ្នោតតែ១៣៣នាក់ទេ តែដើម្បីបម្រើសេវាដល់ពលរដ្ឋគឺត្រូវបញ្ជូនសម្ភារៈនិងការិយាល័យដាក់នៅក្បែរពលរដ្ឋ ដោយថាមិនត្រូវធ្វើឱ្យខូចសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋឡើយ។

លោកបន្ថែមថា៖ «អញ្ចឹងអ្វីដែល គ.ជ.ប ត្រូវធ្វើៗមិចរៀបចំឱ្យបានល្អធ្វើមិចឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវទៅបោះឆ្នោតនៅការិយាល័យដែលកៀកគាត់ហើយសំឡេងគាត់ដែលបានបោះត្រូវរាប់ឱ្យបានត្រឹមត្រូវ»។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក