ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡាករវាយសីជម្រើសជាតិប្រទេសឥណ្ឌាបង្ហាញខ្លួនលើទឹកក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កីឡាករវាយសីជម្រើសជាតិប្រទេសឥណ្ឌាវ័យក្មេងលោក Dey Subharkar បានមកបង្ហាញខ្លួនលើទឹកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដើម្បចូលរួមផ្សព្វផ្សាយពីវិស័យកីឡាដល់យុវជន និងកុមារកម្ពុជាចូលរួមលេងកីឡារឱ្យបានច្រើនពិសេសកីឡាវាយសី។

ជាមួយការបង្ហាញវត្តមាននៅក្នុងទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរបស់កីឡាករវាយសីប្រទេសឥណ្ឌាលោក Dey Subharkar ក៏បានបង្ហាញចំណាប់អារម្មណ៍ពេលបានមកដល់ទឹកដីប្រទេសកម្ពុជា ហើយក៏រីករាយពេលដែលឃើញយុវជន និងកុមារកម្ពុជាចូលចិត្តលេងកីឡា ពិសេសកីឡាវាយសីដែលកុមារកម្ពុជាក៏មានសមត្ថភាពលេងកីឡាវាយសីនេះ បានល្អនិងស្ទាក់ជំនាញប្រហាក់ហែលនិងកីឡាអាជីពដែរ។

លោកបានបញ្ជាក់ថា នេះជាលើកដំបូងម្រាប់លោកដែលបានមកដល់កម្ពុជាហើយលោកក៏រីករាយដែលពេលមកដល់កម្ពុជាគឺមានអារម្មណ៍ថាសប្បាយរីករាយដោយមានការស្វាគមន៍លោកនៅពេលមកដល់កម្ពុជា។ លោកថា បើសិនជាប្រទេសកម្ពុជាមានការរៀបចំព្រឹត្តការកីឡាវាយសី លោកចង់ចូលរួមកីឡាវាយសីនៅកម្ពុជា មួយវិញទៀតលោកសង្ឃឹមថា ក្រោយពេលឃើញពលរដ្ឋកម្ពុជាចូលចិត្តលេងកីឡាវាយសីលោកសប្បាយចិត្ត និងថាបើពួកគេបានទទួលការហ្វឹកហ្វាត់បន្ថែមទៀត ពួកគេអាចនឹងមានឱកាសប្រកួតលំដាប់អន្តរជាតិ។

បើតាមការបញ្ជាក់ពីម្ចាស់ក្លឹបវាយសីប៉ោយប៉ែត Badminton លោក គឹម ឌីណង់ បានឱ្យដឹងថា ការរៀបចំការប្រកួតនេះឡើង គឺចង់បណ្តុះបណ្តាលក្មេងៗចូលរួមលេងកីឡាដើម្បីសុខភាព ពិសេសកីឡាវាយសីតែម្តងដោយផ្តោតសំខាន់ដើម្បីលើកកម្ពស់វិស័យកីឡានៅកម្ពុជាឱ្យពួកគាត់ចៀសឆ្ងាយពីគ្រឿងញៀន។ លោកបានឱ្យដឹងទៀតថា លោកក៏ដូចជាក្រុមកីឡាវាយសីដ៏ទៃទៀតពិតជាមានក្តីរីករាយនៅពេលឃើញវត្តមានកីឡាជម្រើសជាតិប្រទេសឥណ្ឌា Dey Subharkar បានមកម្ពុជា។

លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំបន្ទាប់ក្រុមកីឡាករនឹងអញ្ជើញកីឡាករល្បីៗមកពីបណ្តារប្រទេសផ្សេងៗដូចជា បារាំង ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើមមកកម្ពុជាពិសេសក្រុងប៉ោយប៉ែតដើម្បីបណ្តុះបណ្តាលដល់យុវជនកម្ពុជាក្នុងវិស័យកីឡា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក