ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

UPFស្នើសុំយោបល់ពីនាយករដ្ឋមន្ត្រីដើម្បីឱ្យស្ថាប័នអភិវឌ្ឍន៍ខ្លួនដើរតួនាទីកាន់តែសំខាន់សម្រាប់សន្ដិភាពពិភពលោក

ភ្នំពេញ៖ អគ្គនាយកសម្ព័ន្ធសន្ដិភាពសកលលោក Yun Young-ho បានលើកឡើងថាការបង្ហាញពីប្រវត្តិរបស់សម្ដេចតេជោក្នុងវេទិកាទទួលពានរង្វាន់សន្ដិភាពស៊ុនហាក់ បានធ្វើឱ្យអន្តរជាតិកោតស្ញប់ស្ញែងដល់សម្ដេចជាខ្លាំង ឆ្លៀតឱកាសនេះលោកក៏បានស្នើសុំសុំអនុសាសន៍ពីសម្ដេចតេជោដើម្បីឱ្យយកទៅរៀបចំផែនការសម្រាប់ស្ថាប័នឱ្យដើរតួនាទីកាន់តែសំខាន់សម្រាប់សន្ដិភាពក្នុងពិភពលោក។ លោក Yun Young-ho លើកឡើងបែបនេះក្នុងពេលដែលលោកជួបនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមិថុនានេះ។

ថ្លែងក្នុងជំនួបជាមួយសម្ដេចតេជោ លោក Yun Young-ho បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញធ្វើជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ លោកបានបន្ថែមថាការពុះពាររបស់សម្ដេចតេជោក្នុងការនាំសន្ដិភាពដល់កម្ពុជាត្រូវបានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីអន្តរជាតិបន្ទាប់ពីវេទិការសន្ដិភាពសកលកាលពីខែកុម្ភៈ។

ជំនួយការនាយករដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «ឯកឧត្តម Young-ho បានជម្រាបជូនសម្ដេចតេជោថា តាមរយៈដែលបានផ្សព្វផ្សាយពេលទទួលពានរង្វាន់ស៊ុនហាក់បានធ្វើឱ្យមានការស្ញប់ស្ញែងជាខ្លាំងទូទាំងពិភពលោក សម្ដេចតេជោបានតស៊ូឆ្លងកាត់និងជំនះនូវបញ្ហាជាច្រើនដើម្បីរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍បញ្ចប់សង្គ្រាមនាំមកជូនប្រជាជនកម្ពុជានូវសន្ដិភាព ប្រទេសមួយដែលមានជាតិសាសន៍តែមួយនិងវប្បធម៌តែមួយ មិនតែប៉ុណ្ណោះនាំចូលប្រជាជនកម្ពុជានូវស្ថិរភាពការអភិវឌ្ឍបញ្ជៀសការរាតត្បាតពីជំងឹកូវីដ-១៩ និងជាពិសេសទៀតនោះគឺលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត»។

ជាការឆ្លើយតបសម្ដេចតេជោ បានអរគុណចំពោះលោក Young-ho ដែលបានទទួលការអញ្ជើញមកចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលនេះ ដែលជាកត្តាជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ចំពោះករណីសម្ព័ន្ធសន្ដិភាពសកល សម្ដេចតេជោបានណែនាំឱ្យមានការជួបជុំគ្នារវាងឥស្សរជនជាន់ខ្ពស់និងអ្នកវាយតម្លៃធ្វើការសម្របសម្រួលធ្វើការជាមួយអង្គការផ្សេងៗលើបញ្ហាសន្ដិភាពមិនសម្រាប់តែអាស៊ីប៉ាស៊ីហ្វិកទេ ក៏ប៉ុន្ដែពិភពលោកទាំងមូលចូលរួមក្នុងកិច្ចការពិភពលោកនាពេលបច្ចុប្បន្ន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានមូលនិធិសន្ដិភាពស៊ុនហាក់ប្រគល់ពានរង្វាន់សន្តិភាពស៊ុនហាក់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

ប្រធានមូលនិធិសន្ដិភាពស៊ុនហាក់លោក Tomash G. Walsh បានលើកឡើងថា ការជ្រើសរើស សម្ដេចតេជោ សម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងរបស់សម្ដេចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក