ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

BREAKING NEWS: ក្រសួងការពារជាតិកម្ពុជាស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិកឲ្យបញ្ឈប់ការបង្កើតស៊ីណារីយ៉ូថ្មីៗដែលនាំមកនូវភាពអវិជ្ជមាន

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានចាត់ទុកប្រតិកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកថាជាការព្យាយាមបង្កើតបញ្ហាថ្មី និងបំភ្លៃការពិតដែលនាំឲ្យមានភាពល្អក់កករកាន់តខ្លាំងឡើងដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ក្រសួងការពារជាតិកម្ពុជា បានចាត់ទុកចំណាត់ការរបស់ក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ច ថាមានភាពត្រឹមត្រូវនិងប្រកបដោយវិជ្ជាជីវៈ ក្រសួងការពារជាតិស្នើសុំដោយទទូចដល់សហរដ្ឋអាមេរិកឲ្យបញ្ឈប់ការបង្កើតស៊ីណារីយ៉ូថ្មីៗដែលនាំមកនូវភាពអវិជ្ជមាន និងសូមឲ្យគោរពដល់អធិបតេយ្យនិងលក្ខណការណ៍កងទ័ពរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការពារជាតិកម្ពុជាបានសម្តែងការសោកស្តាយយ៉ាងក្រៃលែងចំពោះសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានចោទប្រកាន់ថា មន្ត្រីយោធាកម្ពុជាពុំបានផ្ដល់ភាពពេញលេញដល់ដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាអាមេរិកទៅកាន់មូលដ្ឋានសមុទ្ររាម កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិចបាននិយាយថា អនុព័ន្ធយោធារបស់ខ្លួនបានសម្រេចចិត្តបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់បន្ទាប់ពីមិនត្រូវបាន “មើលគ្រប់កន្លែង” “full access” នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានមានបញ្ជាក់ថា អ្វីដែលខាងភាគីអាមេរិកបានចោទប្រកាន់ថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើង ទឹក គឺជាការនិយាយមួលបង្កាច់ និងមិនត្រឹមត្រូវនោះទេ។  

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ចំពោះការអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជាឱ្យទំនើបជាងមុន គឺមិនមែនសហរដ្ឋអាមេរិកមិនដឹងទេ ក៏ប៉ុន្តែសហរដ្ឋ អាមេរិកនៅតែចិញ្ចឹមចិត្តថា កម្ពុជាបានផ្តល់កំពង់ផែរាមឲ្យប្រើប្រាស់ផ្តាច់មុខទៅខាងចិនប៉ុន្តែរឿងនេះដែលវាមិនមានហេតុការណ៍នេះទាល់តែសោះ ដែលសហរដ្ឋ អាមេរិកយល់របៀបនេះ។ ដូច្នេះមិនដឹងជាទៅហាមឃាត់គេរបៀបណាទេ បើគេចង់យល់របៀបនឹងទៅហើយ។ 

អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសថានៅក្នុងអំឡុងពេលទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ក្រុមការងារសម្របសម្រួលបានព្យាយាមបំពេញបំណងរបស់ប្រតិភូអាមេរិក ដោយអនុលោមទៅតាមគោលការណ៍ដែលបានកំណត់និងការព្រមព្រៀងគ្នា។ សកម្មភាពសំខាន់ៗមួយចំនួនរួមមាន ជំនួបពិភាក្សាការងារដែលស្នើដោយភាគីអាមេរិកមានរយៈពេលជាងមួយម៉ោង ការចុះទៅពិនិត្យមើលអាគារសង់ថ្មីពីរខ្នងសម្រាប់ការស្នាក់នៅរបស់កម្មករសំណង់ ដំណើរពិនិត្យមើលផែ និងនាវា របស់កងទ័ពជើងទឹក ការទស្សនារោងជាងដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ការធ្វើទស្សនកិច្ចនៅមន្ទីពេទ្យ និងការធ្វើដំណើរទៅពិនិត្យមើលសំណង់ទីបញ្ជាការជួរមុខរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅកោះព្រាប។ ដំណើរទស្សនកិច្ចទាំងមូលដែលចាប់ផ្តើមពីម៉ោង៩កន្លះ បានអូសបន្លាយអស់រយៈពេលប្រមាណ៣ម៉ោង។

តែទោះជាដូច្នេះក្តី ក្រៅពីទីកន្លែងទាំងប៉ុន្មានខាងលើ ដែលបានស្នើនិងបានឯកភាពគ្នាភាគី អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តទៀតថា អាមេរិកបានបង្កើតស៊ីណារីយ៉ូថ្មីភ្លាមៗ ដោយទាមទារចូលទៅមើលកន្លែងផ្សេងទៀត ដែលពុំមានការស្នើសុំពីមុនមក។ ដោយមើលឃើញភាពមិនប្រក្រតី និងយល់ឃើញអំពីការមិនគោរពចំពោះអធិបតេយ្យរបស់កម្ពុជានិងចេតនាធ្វើជាមិនយល់អំពីលក្ខណការណ៍របស់កងទ័ព ក្រុមការងាររបស់ក្រសួងការពារជាតិកម្ពុជាបានបដិសេធចំពោះសំណើថ្មីនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមថា អនុព័ន្ធយោធាអាមេរិកហាក់បង្ហាញអំពីភាពមានៈនៅក្នុងការជំនះចូលទៅកាន់ទីនោះ ប៉ុន្តែនៅតែមិនត្រូវបានអនុញ្ញាតិ។

ខណៈពេលដែលសហរដ្ឋអាមេរិកបានស្នើសុំឱ្យដំណើរទស្សនកិច្ចកំណត់ពេលវេលាម្តងទៀត ជាមួយអ្វីដែលគេហៅថា “មើលគ្រប់កន្លែង” “full access” និង "ឱកាសដំបូងបំផុត" គឺមិនមានការអត្ថាធិប្បាយអំពីពាក្យតើអ្វីដែលហៅថា “មើលគ្រប់កន្លែង” “full access” តើមានន័យយ៉ាងដូចម្តេចចំពោះមូលដ្ឋានយោធាដែលគ្រប់គ្រងដោយប្រទេសអធិបតេយ្យមួយ។

ចំពោះសំណើធ្វើទស្សនកិច្ចនាពេលអនាគត ក្រសួងការពារជាតិកម្ពុជាថានឹងពិចារណាយ៉ាងហ្មត់ចត់តាមករណីនីមួយៗ។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិបានបញ្ជាក់ថា សកម្មភាពទាំងឡាយនៅក្នុងបរិវេណមូលដ្ឋានកងទ័ពដែលបានទទួលការអនុញ្ញាតិគឺជាការធ្វើទស្សនកិច្ចពុំមែនជាការទៅធ្វើការត្រួតពិនិត្យឬឆែកឆេរនោះឡើយ។

សំណើដំបូងសម្រាប់ដំណើរទស្សនកិច្ចនៅថ្ងៃសុក្រត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុនក្នុងជំនួបរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman ដែលសំណើនោះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានឯកភាពរួចមកហើយ។ ការអនុញ្ញាតនោះត្រូវបានផ្តល់ឱ្យដើម្បីបន្ថយការភ័យខ្លាចរបស់ទីក្រុងវ៉ាស៊ីនតោនដែលចោទថាទីក្រុងភ្នំពេញកំពុងអនុញ្ញាតឱ្យទីក្រុងប៉េកាំងសាងសង់មូលដ្ឋានកងទ័ពជើងទឹកផ្ទាល់ខ្លួននៅលើឈូងសមុទ្រថៃ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ម្តងហើយម្តងទៀតថា មូលដ្ឋានយោធានោះ នៅតែស្ថិតក្រោមការគ្រប់គ្រងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ប្រទេសចិនគ្រាន់តែផ្តល់មូលនិធិដល់ការអភិវឌ្ឍមូលដ្ឋាននេះប៉ុណ្ណោះ។

នៅពេលបញ្ចប់នៃជំនួប សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថាគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកនឹងត្រូវបានស្វាគមន៍ឱ្យប្រើមូលដ្ឋានទ័ពនិងធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក