ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្ស ២ដង្ហែរក្បួនធំជាងគេក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅបាត់ដំបង

ខេត្តបាត់ដំបង៖ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តបាត់ដំបង នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ គេសង្កេតឃើញគណបក្ស ២បានដង្ហែរក្បួនធំជាងគេ ក្នុងនោះគណបក្សប្រជាជនមានសមាជិក សមាជិកា ចូលរួមជិត ៦ ០០០នាក់ ដែលដឹកនាំដោយអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តបាត់ដំបង លោក ស សុខា។

លោក ស សុខា បានលើកឡើងថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមយ៉ាងល្អប្រសើរ ជាមួយការធានាបាននូវប្រក្រតីភាព និងប្រសិទ្ធភាពនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្នុងសង្គម ពិសេសជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងប្រទេស បង្កលក្ខណៈសម្បត្តិដល់គណបក្សនយោបាយនានា ធ្វើសកម្មភាពប្រកួតប្រជែងគ្នា ដោយសេរី ដោយស្មើភាព ដោយគ្មានការភ័យខ្លាច សំដៅរួមគ្នាបន្តពង្រឹង ពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា ។

នេះគឺជាបរិយាកាសសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស ដ៏ជាក់ស្តែង ពិតប្រាកដ និងរស់រវើកនៅកម្ពុជា ក្រោមគោលនយោបាយនិងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយតាមរយៈកម្មវិធីនយោបាយ និងលក្ខណៈសម្បត្តិរបស់បេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជា និងសកម្មភាពជាក់ស្តែងនៃយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល ១៤ថ្ងៃមកនេះ បង្ហាញឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំណត់បានថា គឺមានតែគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះដែលមានលទ្ធភាព សមត្ថភាព បទពិសោធន៍ និងភាពចាស់ទុំខាងនយោបាយ ក្នុងការបន្តដឹកនាំអភិវឌ្ឍន៍ឃុំ សង្កាត់ បន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅកាន់ភាពសម្បូរសប្បាយ រុងរឿងដ៏ពិតប្រាកដ ស្របតាមបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូប ។

គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ធានាបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងឯកភាពទឹកដី ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ជូនជាតិមាតុភូមិ កើតចេញពីស្នាដៃខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ហើយប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ។

ជាចុងក្រោយឯកឧត្តមសូមអោយពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នាដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ឃុំ សង្កាត់ ភូមិ និងសហគមន៍របស់ពុកម៉ែ បងប្អូនបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក