ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញបិទយុទ្ធនាការឆ្នោតនៅក្រុងប៉ោយប៉ែតដោយមានអ្នកចូលរួមជាង១ម៉ឺននាក់

បន្ទាយមានជ័យ៖ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានដឹកនាំសមាជិកគណបក្សប្រជាជនក្នុងក្រុងប៉ោយប៉ែតជាង១ម៉ឺននាក់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយនៅព្រឹកសុក្រ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ។

ថ្លែងនៅចំពោះមុខសមាជិកសមាជិកាគណបក្សលោក កែ គឹមយ៉ាន បានរំលេចឡើងនៅចំណុចពីរយ៉ាងសំខាន់គឺពលីកម្មដ៏ឧត្តុង្គឧត្តមរបស់គណបក្សបង្កើតជាសមិទ្ធផលជាតិច្រើនជាគុណតម្លៃនៃសុខសន្តិភាព ការលះបង់ ទំនួលខុសត្រូវនិងសាមគ្គីភាពផ្ទៃក្នុងរឹងមាំរបស់គណបក្សប្រជាជនសម្រេចបានក្នុងពេលដឹកនាំជាតិនាពេលកន្លងទៅជាពិសេសភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សង្គ្រោះអាយុជីវិតប្រជាជនទូទាំងប្រទេសបានទាន់ពេលវេលា និង គោលនយោបាយសំខាន់ៗជាអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍន៍មូលដ្ឋាននាពេលខាងមុខឱ្យកាន់តែរីកចម្រើននៅពេលដែលគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត។

លោកក៏បានបញ្ជាក់ថា៖ «ការបោះឆ្នោត គឺមានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិក៏ដូចសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់នីមួយៗ។ អាស្រ័យហេតុនេះប្រធានគណបក្សប្រជាជនកម្ពុជាខេត្តក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ ដែលបានឃើញច្បាស់រួចហើយនូវសកម្មភាព សមិទ្ធផល និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់ឱ្យបានគ្រប់គ្នាកុំ បីខាន នៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ របស់បងប្អូន»។

ថ្ងៃស្អែកគឺជាថ្ងៃស ដែលគ្មានការអនុញ្ញាតឱ្យមានការឃោសនានយោបាយណាមួយឡើយ ដើម្បីរក្សាភាពស្ងៀមស្ងាត់ឱ្យម្ចាស់ឆ្នោតធ្វើការសម្រេចចិត្ត។ ក្រសួងព័ត៌មានកាលពីថ្ងៃពុធ ទី១ ខែមិថុនា ក្រសួងព័ត៌មាន បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់បញ្ឈប់ការផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ រយៈពេល២៤ម៉ោង មុនថ្ងៃបោះឆ្នោត ដើម្បីរក្សាភាពស្ងៀមស្ងាត់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សំឡេងឆ្នោតធ្វើការសម្រេចចិត្តជ្រើសរើស តំណាងស្របច្បាប់ទៅតាមឆន្ទៈរបស់ខ្លួន។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក