ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ប្រាប់អ្នកគាំទ្រឱ្យត្រៀមខ្លួនការពារសន្ដិភាព

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ានី បានដឹកនាំក្បួនឃោសនាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតដោយប្រើសារ «សន្ដិភាព» និងប្រកាសប្រាប់ឱ្យអ្នកគាំទ្របក្សប្រជាជនត្រៀមខ្លួនការពារនូវសន្ដិភាពផងដែរ។

ថ្លែងទៅកាន់អ្នកគាំទ្របក្សប្រជាជននៅរាជធានីភ្នំពេញដែលចូលរួមការយុទ្ធនាការឃោសនាបោះឆ្នោតនៅរសៀលថ្ងៃសុក្រ ទី៣ ខែមិថុនានេះ លោក ហ៊ុន ម៉ានី ថា«សន្តិភាព» គឺជាមូលដ្ឋានដែលនាំឱ្យប្រែប្រួលមុខមាត់ប្រទេសកម្ពុជាពីសង្រ្គាមមកជាប្រទេសដែលធ្វើការដោះស្រាយបញ្ហាពិភពលោកដោយស្មើរមុខស្មើរមាត់ជាមួយប្រទេសដទៃទៀត លើឆាកអន្តរជាតិក៏ដូចជាក្នុងតំបន់។ លោកថា សន្តិភាពនេះ ក៏ជាកត្តាចំបងដែលបានផ្តល់ឱកាសអោយប្រទេសយើងអាចផ្តោតអារម្មណ៍ទាំងស្រុង និងប្រើប្រាស់មធ្យោបាយរួមកម្លាំងដើម្បីការអភិវឌ្ឍ ភាពរីកចម្រើន ការបង្កើត និងបង្កើនឱកាសការងារ ព្រមទាំងលើកស្ទួយជីវភាពរបស់ប្រជាជនយើង។

លោកបានប្រកាសឱ្យអ្នកគាំទ្របក្សប្រជាជនត្រៀមខ្លួនជានិច្ចក្នុងការការពារសន្ដិភាពដែលបានមកដោយលំបាកនេះ។

លោកថា៖ «តើការពារសន្ដិភាពតាមរបៀបណា? ទី១ ចេញទៅបោះឆ្នោតទាំងអស់គ្នាជូនគណបក្សប្រជាជនកម្ពុជា ទី២ ប្រសិនជាមានរូបភាពអាណាធិបតេយ្យមួយណាគឺយើងត្រូវត្រៀមខ្លួនរួចជាស្រេចចងចាំនូវអ្វីដែលខ្ញុំបានលើកឡើង ហើតនឹងត្រៀមខ្លួនក្នុងការការពារសុខសន្ដិភាពក្នុងតម្លៃណាក៏ដោយ»។

លោកបានហៅអ្នកគាំទ្រគណបក្សប្រជាជនថាជាជំរុំទេវតានឹងជំរុញឱ្យអ្នកគាំទ្រគណបក្សប្រជាជនបន្តការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររបបរាជានិយម។

លោកថា៖ «គណបក្សប្រជាជនកម្ពុជា ការពារសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។ សន្តិភាព និងការអភិវឌ្ឍ គឺជាមូលដ្ឋានដើម្បីភាពរីកចម្រើនក្នុងគ្រប់ទិដ្ឋភាពសង្គម ជាពិសេសកិច្ចការងារដែលបានផ្តល់ចំណូល និងលើកស្ទួយជីវភាពប្រជាជន។ នេះគឺជាអនាគតកម្ពុជាក្រោមម្លប់នៃសន្តិភាព»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។

បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូបគឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក