កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ភាពរឹងមាំរបស់គណបក្សប្រជាជនគឺសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ

ត្បូងឃ្មុំ៖ សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានលើកឡើងថាកម្លាំងសាមគ្គីរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានធ្វើឱ្យគណបក្សអាចរក្សាបាននូវសន្ដិភាព និងការអភិវឌ្ឍរបស់ប្រទេស។ លោកស្នើដល់ពលរដ្ឋបន្តមានជំនឿនូវការដឹកនាំរបស់គណបក្សប្រជាជនបន្តទៀត។ នេះជាការបញ្ជាក់ក្នុងពេលចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃសុក្រ ទី៣ ខែមិថុនានេះ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពរឹងមាំរបស់គណប្រជាជនកម្ពុជា រួមជាមួយនឹងការគាំទ្រពីសំណាក់ប្រជាជនជាដែលបានបង្កឱ្យមានឱកាសដល់គណបក្ស បម្រើ កសាង និងអភិវឌ្ឍប្រទេសគ្រប់អាណត្តិកន្លងមក។ លោកបន្ថែមថាតទៅមុខទៀតគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាអ្នកដឹកនាំប្ដេជ្ញាប្រឹងប្រែងបង្កើតនូវសមិទ្ធផលវិជ្ជមានឱ្យបានច្រើនបន្ថែមទៀត ជាពិសេសការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍឥតឈប់ឈរ សម្រាប់និរន្តរភាពយូរអង្វែងច្រើនជំនាន់តរៀងទៅ។

លោកស្នើដល់ពលរដ្ឋ៖ «សូមបន្តមានជំនឿជឿជាក់លើ សម្តេចតេជោ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ តាមរយៈការបោះឆ្នាតផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកអភិវឌ្ឍនភាពរុងរឿង ស្មើមុខស្មើមាត់លើឆាកអន្តជាតិទាំងក្នុងតំបន់ និងទូទាំងសាកលលោក»។

លោក ហ៊ុន ម៉ាណែត បន្ថែមថាសមិទ្ធផលដែលសម្រេចបានរួមគ្នាក្នុងបុព្វហេតុជាតិ និងប្រជាជន ជាច្រើនសន្ធឹកសន្ធាប់ក្នុងរយៈកាល ៤៣ឆ្នាំមកនេះ ជាពិសេសក្នុងដំណាក់កាលដែលប្រទេសបានជួបនូវបញ្ហាលំបាកស្មុគ្រស្មាញបំផុតដូចជាការរំដោះប្រជាជននិងប្រទេសជាតិចេញពីការកាប់សំលាប់រង្គាលនៃរបបប៉ុលពត ការនាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសដោយបានបញ្ចប់សង្គ្រាមរវាងជាតិខ្មែរ ហើយដំណាក់កាលចុងក្រោយគឺបានការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតនៃជំងឺដ៏កាចសាហាវកូវីដ-១៩ តាមរយៈការផ្តល់សេវាព្យាបាល និងការចាក់ថ្នាំវ៉ាក់សាំងការពារបានរហ័សទាន់ពេលវេលា សរបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា «ពិតជាបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងធនធាន ដោយមិនគិតពីអាយុជីវិត និងការលំបាក សំដៅធ្វើយ៉ាងណាអនុវត្តតួនាទី និងភារកិច្ច បម្រើជាតិ មាតុភូមិ និងប្រជាជនឱ្យបានសុខសាន្ត»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។

បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូបគឺសម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។

ក្នុងពេលដែលគណបក្សបោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានបក្ស២រូបបន្ថែម និងផ្ដល់សេចក្ដីទុកចិត្តឱ្យលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សួស យ៉ារ៉ា បានថ្លែងថាការសម្រេចនេះគឺជាការបង្ហាញទៅពិភពលោកថាគណបក្សប្រជាជនជាគណបក្សដែលមានឯកភាព និងសាមគ្គីភាពគ្នា ដែលធានាការពារកម្ពុជានូវសន្ដិភាព បញ្ជៀសការបៀតបៀនឬការដណ្ដើមគ្នាលើភូមិសាស្ត្រនយោបាយនៃមហាអំណាច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក