ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាហ្សង់ទីន អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដមួយប្រភេទផ្សេងទៀតរបស់ចិននៅក្នុងលក្ខខណ្ឌបន្ទាន់

អាហ្សង់ទីន៖ ប្រទេសអាហ្សង់ទីនកាលពីថ្ងៃសុក្រកន្លងទៅ បានអនុម័តឱ្យប្រើប្រាស់នៅក្នុងលក្ខខណ្ឌបន្ទាន់នូវប្រភេទវ៉ាក់សាំង COVID-19 របស់ចិន ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Cansino Biologics Inc., ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ តាមរយៈការផ្តល់វ៉ាក់សាំងដល់ប្រជាជនក្នុងប្រទេស ស្របពេលដែលប្រទេសនេះកំពុងប្រឈមនឹងរលកទីពីរនៃជំងឺរាតត្បាតសកលនេះ ដែលធ្វើអោយស្មុគស្មាញដល់ការស្តារឡើងវិញរបស់ខ្លួនពីវិបត្តិសេដ្ឋកិច្ចដ៏យូរអង្វែងកើតឡើងពីវីរុសកូវីដ-១៩។

ក្រសួងសុខាភិបាល បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា អាហ្សង់ទីនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការដឹកជញ្ជូនវ៉ាក់សាំងចំនួន ៥,៤លានដូស ដោយភ្ជាប់នឹងលក្ខខណ្ឌនៃការដឹកជញ្ជូនអាស្រ័យលើបរិមាណដែលមាននៃវ៉ាក់សាំង។ 

បច្ចុប្បន្ននេះ អាហ្សង់ទីនដែលមានចំនួនប្រជាជនប្រមាណ ៤៥លាននាក់ កំពុងរាយការណ៍ករណីឆ្លងថ្មីកូវីដ-១៩ ច្រើនជាងគេបំផុតប្រចាំថ្ងៃ ក្នុងលំដាប់ទី៣ បន្ទាប់ពីប្រទេសឥណ្ឌា និងប្រេស៊ីល ខណៈទិន្នន័យពីសារព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសនៅក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ មានអ្នកស្លាប់ដោយសារកូវីដ-១៩ ប្រមាណជា ៨៥,០០០នាក់ និងអ្នកឆ្លងសរុបលើសពី ៤,១លានករណី។

កន្លងមក អាហ្សង់ទីនបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងការពារកូវីដចំនួន ៣ប្រភេទរួចមកហើយដែលមានដូចជា វ៉ាក់សាំង Sputnik V របស់រុស្សី, Sinopharm របស់ចិន និងយន្តការ COVAX នូវប្រភេទវ៉ាក់សាំង AstraZeneca ខណៈប្រជាជនចំនួនជាង ១២,៦លាននាក់បានទទួលវ៉ាក់សាំងដូសទី១ ក្នុងនោះមានចំនួន ៣,២លាននាក់បានទទួលវ៉ាក់សាំងដូសទី២រួចរាល់ ដោយមួយរយៈចុងក្រោយនេះ ការផ្តល់វ៉ាក់សាំងទៅកាន់ប្រជាជនកាន់តែមានប្រសិទ្ធិភាព និងលឿនជាងមុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក