តារាចម្រៀងជប៉ុន រំលេចចំណងមិត្តភាពដ៏ជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជា តាមរយៈបទចម្រៀង និងផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន។
«ឥន្ទធនូដល់ថ្ងៃស្អែក» គឺជាបទចម្រៀងមួយបទត្រូវបាននិពន្ធឡើង ដោយរំលេចឡើងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនៃចំណងមិត្តភាព រវាងតារាចម្រៀងជនជាតិជប៉ុនល្បីឈ្មោះមួយរូប ជាមួយប្រជាពលរដ្ឋកម្ពុជាក្នុងពេលតារាចម្រៀងរូបនេះ បានមកលេងនៅកម្ពុជាតាំងពីពេលកម្ពុជា កំពុងស្ថិតស្ថានភាពក្រីក្រដោយសារវិបត្តិសង្គ្រាមស៊ីវិល។