ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ អរគុណដល់ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ ដែលបានបម្រើប្រជាពលរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៤ ដែលជាប់ឆ្នោតក្នុងឆ្នាំ២០១៧។ សម្ដេចតេជោទទួលស្គាល់ថា មេឃុំ ចៅសង្កាត់មួយចំនួនពិតជាបានប្រព្រឹត្តនូវកំហុសតិចតួចមែន តែបើធៀបនឹងគុណសម្បត្តិអ្នកទាំងនោះនៅតែមានគុណសម្បត្តិច្រើនជាងកំហុស។

នៅក្នុងសារសំឡេងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃសុក្រ ទី៣ ខែមិថុនា បានលើកឡើងថា ក្រុមប្រឹក្សាឃុំ សង្កាត់ដែលត្រូវបានបោះឆ្នោតកាលពីឆ្នាំ២០១៧ ពិតជាបានបម្រើប្រជាជនបានល្អ។ ការចាក់វ៉ាក់សាំងទៀតសោតតាមរយៈឃុំ/សង្កាត់ ដែលជាអ្នកជួយរៀបចំបានល្អដែលជួយឱ្យបងប្អូនទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា នៅពេលមានជំនន់ជន់លិច នៅភ្នំពេញនិងតាមបណ្តាខេត្ត ថ្នាក់ឃុំ/សង្កាត់បានខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបម្រើពលរដ្ឋនាពេលនោះ ការបិទខ្ទប់ នៅតំបន់ខ្លះតម្រូវឱ្យអាជ្ញាធរថ្នាក់ឃុំ មូលដ្ឋានឃុំ នៅពេលនោះធ្វើសកម្មភាពយ៉ាងច្រើនដើម្បីបម្រើប្រជាពលរដ្ឋ ដែលការផ្តល់ជំនួយទាំងឡាយត្រូវរៀបចំតាមការចង្អុលបង្ហាញពីឃុំ/សង្កាត់របស់យើង ។

សម្តេចបន្តថា៖ «ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះបងប្អូនពិតជាបានធ្វើការ ហើយពិតជាមានការនឿយហត់ដែលខ្ញុំព្រះករុណាខ្ញុំពិតជាអរគុណ ហើយអាចនិងបងប្អូនមួយចំនួនធំក៏អាចនឹងជាប់ឆ្នោត ឡើងវិញដែលត្រូវបម្រើការនាពេលខាងមុខទៀត»។

សម្តេចបានថ្លែងអំណគុណដល់សមាជិកសមាជិកាឃុំ/សង្កាត់ទាំងអស់ ដែលបានធ្វើកិច្ចការដ៏ល្អក្នុងរយៈពេលកន្លងទៅនេះ ហើយសម្តេចនៅតែទុកចិត្តលើក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងនៅបន្តអាណត្តិ មិនទាន់អស់អាណត្តិនឹងនៅតែយកចិត្តទុកដាក់មើលប្រជាពលរដ្ឋក្នុងរយៈពេលដំណើរការបោះឆ្នោតជិតមកដល់ ជាពិសេសការអនុវត្តសារាចរទាំងឡាយ ពាក់ព័ន្ធនឹងបញ្ហារការមិនផឹកគ្រឿងស្រវឹង ក៏ដូចជាការអនុវត្តនូវវិធានការ ទាំងឡាយ ខាងវិស័យសុខាភិបាល ពាក់ព័ន្ធទៅនឹងការអនុវត្ត ៣កុំ និង៣ការពារ។

សម្តេចតេជោក៏អរគុណជាថ្មីម្តងទៀតចំពោះការលះបង់យ៉ាងច្រើនដើម្បីការពារអាយុជីវិតប្រជាជន ដោយគ្មានការរើសអើងគណបក្សនយោបាយ ជាពិសេសដំណាក់កាលគ្រប់គ្រងកូវីដ-១៩ និងការចាក់វ៉ាក់សាំង ដើម្បីការពារជីវិតប្រជាជន ហើយដោយសារតែមានទទួលខុសត្រុវរបស់ឃុំសង្កាត់ទើបកាត់បន្ថយចំនួនស្លាប់ និងឆ្លងកូវីដ-១៩ រហូតទៅដល់គ្មានកូវីដ រយៈពេលជិតមួយខែកន្លងទៅ ហើយសមាជិកឃុំ/សង្កាត់មិនបានជួយប្រពន្ធកូនមួយរយៈដែលចាំបាច់កាលនោះត្រូវធ្វើចត្តាឡីស័ក ដែលទាំងនេះជាការលះបង់មួយដ៏ធំដែល សម្តេចត្រូវអរគុណដល់ក្រុមប្រឹក្សាឃុំសង្កាត់ដែលជិតអស់អាណត្តិនេះ។

គួរបញ្ជាក់ដែរ ក្រុមប្រឹក្សាឃុំ/សង្កាត់ដែលជាប់ឆ្នោតក្នុងឆ្នាំ២០១៧ នឹងផុតអាណត្តិបន្ទាប់ពីក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ ដែលនឹងត្រូវបោះនៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន២សែននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក