ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង់គ្លេស ពិចារណាការបន្តការបិទខ្ទប់ក្នុងប្រទេសបន្ថែម ៤សប្តាហ៍ទៀត

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Borris Jonhson កំពុងសម្តែងការព្រួយបារម្ភ ថាទំនងជានឹងអាចបន្តការបិទខ្ទប់បន្ថែមរយៈពេល ១ខែទៀតនៅក្នុងប្រទេស ខណៈប្រទេសនេះគ្រោងនឹងបញ្ចប់ការបិទខ្ទប់ទាំងស្រុងនាថ្ងៃទី២១ ខែមិថុនាខាងមុខ។ គោលបំណងនៃការបន្តបិទខ្ទប់នេះ បន្ទាប់ពីរដ្ឋាភិបាលអង់គ្លេស កំពុងកត់សម្គាល់អត្រាកើនឡើងនៃអ្នកឆ្លងកូវីដ-១៩ថ្មី ដែលមានការចម្លងសាយភាយនៃប្រភេទវីរុស Delta។ ការសម្រេចនឹងត្រូវប្រកាសនាថ្ងៃចន្ទនេះ ខណៈប្រភពជាច្រើនដូចជា​ BBC, The Time និង The Sun សុទ្ធតែបានរាយការណ៍ដូចគ្នាថា ជម្រើសនៃការបិទខ្ទប់បន្តទំនងជានឹងត្រូវជ្រើសយកដោយជៀសមិនបាន។

ប្រសិនបើរដ្ឋាភិបាលសម្រេចអនុវត្តប្រកាសបញ្ចប់ការបិទខ្ទប់នេះ ក្លិបរាត្រី សកម្មភាពសម្តែងទាំងឡាយ អាពាហ៍ពិពាហ៍ រួមទាំងសកម្មភាពរស់នៅប្រចាំថ្ងៃផ្សេងៗទៀត នឹងលែងស្ថិតក្រោមការហាមប្រាម ព្រមទាំងត្រូវបានត្រឡប់វិលមកភាពប្រក្រតីឡើងវិញ។ យ៉ាងណាក្តី នាយករដ្ឋមន្រ្តីអង់គ្លេស លោកក៏បានបង្ហាញពីសម្ពាធណាស់ដែរក្នុងការពិចារណាបន្តបិទខ្ទប់នេះ ស្របពេលដែលសមាគមវេជ្ជសាស្រ្តអង់គ្លេស ក៏នឹងត្រូវបានអញ្ជើញសម្រាប់ការប្រជុំពិចារណាលើសេចក្តីសម្រេចនេះដែរ។

គួរបញ្ជាក់ថា មកដល់ពេលនេះការឆ្លងថ្មីនៃវីរុសកូវីដ-១៩ ក្នុងចក្រភពអង់គ្លេស ត្រូវបានគេរកឃើញ ៩ ក្នុងចំណោម ១០ គឺជាប្រភេទវ៉ារ្យ៉ង់ Delta ដែលបានរកឃើញដំបូងក្នុងប្រទេសឥណ្ឌា។ យ៉ាងណាក៏ដោយ ប្រភពដដែលបានបញ្ជាក់ថា អ្នកឆ្លងស្ទើរតែ ២ភាគ៣ នៃវ៉ារ្យ៉ង Delta នោះ ពុំទាន់បានទទួលការចាក់វ៉ាក់សាំងនោះទេ មានន័យថាប្រជាជនពេញវ័យរបស់អង់គ្លេសដែលទទួលបានវ៉ាក់សាំងរួចជាងពាក់កណ្តាល ឬប្រមាណជា ២៩លាននាក់នោះ ហាក់មានសុវត្ថិភាពខ្ពស់ និងជៀសផុតពីវីរុស COVID-19៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក