លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ទីក្រុង Brisbane របស់អូស្រ្តាលីមានភាគរយខ្ពស់ ក្នុងការដេញថ្លៃយកសិទ្ធិធ្វើជាម្ចាស់កីឡាអូឡាំពិក ២០៣២

អូស្រា្តលី៖ ទីក្រុង Brisbane របស់ប្រទេសអូស្រ្តាលី បានឈានមួយជំហានទៀតកាន់តែកៀក ក្នុងការទទួលស្វាគមន៍ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០៣២ បន្ទាប់ពីត្រូវបានចាត់ទុកជាបេក្ខភាពដ៏គួរឱ្យពេញចិត្តបំផុតដែលត្រូវបានស្នើឱ្យធ្វើជាម្ចាស់ផ្ទះដោយគណៈកម្មាធិការប្រតិបត្តិអូឡាំពិកអន្តរជាតិ (IOC)។

ជាការពិត! Brisbane មិនមែនជាទីក្រុងតែមួយគត់ដែលចាប់អារម្មណ៍ទទួលធ្វើជាម្ចាស់ព្រឹត្តិការណ៍អូឡាំពិក ២០៣២ នោះទេ ប្រទេស និងទីក្រុងធំៗមួយចំនួនទៀតក៏បានដាក់សំណើរក្នុងការដេញថ្លៃផងដែរ ក្នុងនោះមានដូចជា ប្រទេសឥណ្ឌូណេស៊ី, រដ្ឋធានីប៊ុយដាប៉ែស ប្រទេសហុងគ្រី, ប្រទេសចិន, ទីក្រុងដូហា ប្រទេសកាតា និងតំបន់ Ruhr ប្រទេសអាល្លឺម៉ង់ជាដើម។

ដោយឡែក សម្រាប់ការសម្រេចម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍អូឡាំពិក ២០៣២ នេះ នឹងត្រូវបោះឆ្នោតសម្រេចដោយសមាជិកអូឡាំពិកអន្តរជាតិ នាកិច្ចប្រជុំនាថ្ងៃទី ២១ ខែកក្កដាខាងមុខ។

សម្រាប់ប្រធានអូឡាំពិក IOC លោក Thomas Bach បានលើកឡើងថា ទីក្រុង Brisbane ពិតជាមានលក្ខខណ្ឌអំណោយផលមែនទែន សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ២០៣២។ លោកបានលើកឡើងថា៖ “បញ្ហាអាកាសធាតុគឺសំខាន់ តែអ្វីដែលសំខាន់បំផុតនោះគឺបរិយាកាសនៃមនុស្សក្នុងទីក្រុង និងប្រទេសនេះ។ ពួកយើងសង្កេតឃើញថា ប្រជាជនអូស្រ្តាលីស្រលាញ់កីឡា និងមានការរីករាយស្វាគមន៍អត្តពលិកមកពីគ្រប់ប្រទេសជុំវិញពិភពលោក។ និយាយអញ្ចឹង! បរិយាកាសនៅទីនេះក៏ល្អណាស់ដែរ ពោលគឺអាកាសធាតុជាធម្មតាចាប់ពី ១០អង្សា រហូតដល់ ២៥អង្សាប៉ុណ្ណោះ”។

ប្រភពពី IOC ក៏បានបន្ថែមថា ក្នុងការដេញថ្លៃនេះទីក្រុង Brisbane នឹងប្រើប្រាស់ទីតាំងដែលមានស្រាប់ និងទីតាំងបណ្តោះអាសន្នរហូតដល់ ៨៤ភាគរយសម្រាប់បម្រើឱ្យការប្រកួត ខណៈកីឡដ្ឋាន Gaba Cricket Ground នឹងត្រូវបានជួសជុលកែលម្អឡើងវិញ សម្រាប់ជាទីតាំងសំខាន់នៃការប្រកួតអូឡាំពិក ២០៣២។ គួររំឮកថា អូស្រ្តាលីធ្លាប់បានទទួលរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកម្តងកាលពីឆ្នាំ ២០០០ ដែលកាលណោះការប្រកួតធ្វើឡើងនៅទីក្រុង ស៊ីដនី៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក