ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងរៀបចំសន្និសីទសន្ដិសុខ នយោបាយវេទិកាតំបន់អាស៊ានលើទី១៩ នៅថ្ងៃសុក្រ ទី៣ ខែមិថុនា

ភ្នំពេញ៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នឹងរៀបចំនូវសន្និសីទសន្តិសុខ នយោបាយវេទិកាតំបន់អាស៊ាន លើកទី១៩ (19th ASPC) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម"។ 

ក្នុងសេចក្ដីប្រកាសព័ត៌មានចុថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនានេះ ក្រសួងការពារជាតិឱ្យដឹងថាសន្និសីទថ្នាក់តំបន់កម្រិតខ្ពស់នេះនឹងដឹកនាំដោយលោកនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសរដ្ឋមន្ត្រីការពារជាតិ និងជាអគ្គនាយកនយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដោយមានការចូលរួម ពីសំណាក់មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយសន្តិសុខ និងការពារជាតិ នៃបណ្ដាប្រទេសជាសមាជិក វេទិកាតំបន់អាំស៊ានចំនួន ២៧ប្រទេស រួមទាំងតំណាងលេខាធិការដ្ឋានអាស៊ាន។

ក្នុងអំឡុងនៃសន្និសីទ បណ្ដាប្រទេសជាសមាជិកវេទិកាតំបន់អាស៊ាន នឹងធ្វើការផ្លាស់ប្តូរទស្សនៈស្តីពី បញ្ហាតំបន់ និងអន្តរជាតិ ដោយផ្តោតជាពិសេសលើ ការវិវត្តន៍នៃស្ថានការណ៍សន្តិសុខការពារជាតិនៅក្នុងតំបន់ និងអន្តរជាតិ រិះរកវិធានការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិតំបន់ក្រោយជំងឺកូវីដ-១៩ និងលើកកម្ពស់វិធានការកសាងទំនុកចិត្ត សាមគ្គីភាព កិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងចំណោមប្រទេសជាសមាជិកវេទិកាតំបន់អាស៊ានឆ្ពោះទៅ សន្តិសុខប្រកបដោយភាពសុខដុម។

សន្និសីទសន្តិសុខនយោបាយវេទិកាតំបន់អាស៊ាន គឺជាវេទិកាដ៏មានសារសំខាន់មួយសម្រាប់កិច្ច សន្ទនាកម្រិតខ្ពស់ពាក់ព័ន្ធបញ្ហាសន្តិសុខ និងការពារជាតិក្នុងតំបន់ និងអន្តរជាតិ និងដើម្បីលើកកម្ពស់ ភាពជឿជាក់ និងការយោគយល់ទៅវិញទៅមកក្នុងបណ្តាប្រទេសចូលរួម ក្នុងគោលបំណងពង្រឹង សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ប្រកបដោយចីរភាព។

ភាពជាម្ចាស់ផ្ទះសន្និសីទសន្តិសុខនយោបាយវេទិកាតំបន់អាស៊ានលើកទី១៩ សរបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ដើម្បីជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម សន្តិសុខតំបន់ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក