ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចដកការពិន័យ ៥លានរៀលពីលោក គង់ រ៉ៃយ៉ា

ភ្នំពេញ គណៈកម្នាធិការជាតិរៀបចំការបោះឆ្នោតសម្រេច លុបចោលការផាកពិន័យ៥លានរៀលពីលោក គង់ រ៉ៃយ៉ា និងរក្សាសិទ្ធិបោះឆ្នោតដល់បេក្ខជនគណបក្សភ្លើងទៀននៅក្នុងស្រុកកងមាសខេត្តកំពង់ចាម ទាំង ១៥នាក់។ ការសម្រេចនេះគឺបន្ទាប់ពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានបើកសវនាការជម្រះលើបណ្ដឹងដែល គង់ រ៉ៃយ៉ា បានប្ដឹងមកកាន់គណៈកម្មាធិការជាតិសុំឲ្យលុបចោលការសម្រេចរបស់គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតនៅកំពង់ចាម ដែលបានសម្រេចកាលពីចុងសប្តាហ៍មុន។

បន្ទាប់ពីបើកសវនាការអស់រយៈពេលជាង ១ម៉ោងនិងពិភាក្សាគ្នាអស់ជាង ១ម៉ោងទៀត ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ និងក្រុមប្រឹក្សាជំនុំជម្រះដែលជាសមាជិក គ.ជ.ប ទាំង៧រូប បានទទួលតាមការលើកឡើងរបស់មេធាវីលោក គង់ រ៉ៃយ៉ា ដែលថាការផ្ដល់ប្រាក់ ១០០ដុល្លាក្នុងម្នាក់ដល់សមាជិកគណបក្ស មិនមែនជាការទិញទឹកចិត្តនោះទេ គឺយកទៅដើម្បីបម្រើដល់ការឃោសនាបក្សក្នុងអំឡុងនៃការធ្វើយុទ្ធនាការបោះឆ្នោត។

លោក ប្រាជ្ច ចន្ទ បានប្រកាសនូវសេចក្ដីសម្រេចដោយបាន លុបចោលការផាកពិន័យ ៥លានរៀល ដែលគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតផាកពិន័យទៅលើលោក គង់ រៃយ៉ា នឹងសម្រេចរក្សាឈ្មោះ និងសិទ្ធិបោះឆ្នោតដល់បេក្ខជនទាំង ១៥នាក់ ដែលត្រូវបានតំណាងគណបក្សប្រជាជនប្ដឹងផងដែរ។

មេធាវីតំណាងឲ្យគណបក្សប្រជាជនបានសំដែងនូវការសោកស្ដាយ ប៉ុន្តែលោកថាលោកនឹងគោរពចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

មេធាវីការពារក្ដីឲ្យ គង់ រ៉ៃយ៉ា បានលើកឡើងថាការសម្រេចរបស់គ.ជ.ប គឺបានគ្រាប់ភាពយុត្តិធម៌ដល់កូនក្ដីរបស់លោក។

បើតាមការលើកឡើងនៅក្នុងអង្គសវនាការនៅរសៀលថ្ងៃទី២ ខែមិថុនានេះ មេធាវីការពារក្ដីឲ្យលោក គង់ រ៉ៃយ៉ា ថាការចែកលុយទៅឲ្យបេក្ខជនមេឃុំទាំង ១១នៅស្រុកកងមាសដែលមានតម្លៃ១ ១០០ដុល្លារ គឺជាការផ្ដល់ដើម្បីឱ្យបេក្ខជនឃុំទាំងអស់នោះយកលុយឃោសនាបោះឆ្នោតនឹងថា ក្រៅពីផ្ដល់នូវថវិកាហើយក៏មានចែកមួក និងអាវសម្រាប់ឲ្យយកទៅចែកជូនសមាជិកគាំទ្រក្នុងពេលឃោសនាផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក