ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ទាំងអស់ទូទាំងប្រទេសឱ្យត្រៀមលក្ខណៈចូលរួមអបអរសាទរ និងរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដែលព្រះអង្គឈានគ្រប់ព្រះជន្ម ៨៦យាងចូល ៨៧ព្រះវស្សា។

ក្នុងផែនការណែនាំចុះថ្ងៃទី២០ ខែឧសភា ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សម្ដេចចៅហ្វាវាំង គង់ សំអុល បានណែនាំដល់ក្រសួងព្រះបរមរាជវាំងឱ្យរៀបចំពិធីបុណ្យចម្រើនព្រះជន្មជូនសម្ដេចព្រះមហាក្សត្រីឱ្យបានសមស្របតាមព្រះរាជប្បវេណី និងតាមការសព្វព្រះរាជហឬទ័យរបស់ព្រះអង្គ។

សម្ដេចចៅហ្វាវាំងក៏បាន ឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ រដ្ឋបាលរាជធានី-ខេត្ត រួមទាំងវត្តអារាមឱ្យតុបតែងលម្អព្រះបរមឆាយល័ក្ខណ៍ សម្ដេចព្រះមហាក្សត្រី ពាក្យជូនពរ សារលិខិត ថ្វាយព្រះពរ និងលើទង់ជាតិសាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកអបអរសាទរ។

ក្រសួងព័ត៌មាន និងក្រសួវវប្បធម៌ត្រូវផលិតកម្មវិធីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន អំពីព្រះរាជសកម្មភាព និងស្នាព្រហស្ថសម្ដេចព្រះមហាក្សត្រី និងត្រូវផលិតកម្មវិធីប្រគំតន្រ្តីបុរាណ សម័យផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ដើម្បីអបអរសាទរផងដែរ។

គណកម្មការបុណ្យជាតិ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំកម្មវិធីចុះសួរសុខទុក្ខអ្នកមានជំងឺកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ និងចាស់ជរាគ្មានទីពឹង ដោយអនុវត្តវិធានការសុខាភិបាលការពារជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងធ្វើទំនាក់ទំនងគ្រប់ក្រសួង ស្ថាប័នឱ្យជួយឧបត្ថម្ភអំណោយជាសម្ភារៈ ថវិកា។

សម្ដេចចៅហ្វាវាំងថា ការរៀបចំទាំងអស់នេះគឺដើម្បីសម្ដែងនូវការដឹងគុណចំពោះព្រះមហាក្សត្រីដែលព្រះអងុ្គបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើម្បីជាតិមាតុភូមិនិងប្រជារាស្ត្រខ្មែរទាំងអស់។

ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ឆ្នាំនេះប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទៅ១៨ ខែមិថុនា ឆ្នាំ២០២២។ ព្រះរាជពិធីនេះក៏នឹងមានការអុជកាំជ្រួចអបអរផងដែរនាយប់ថ្ងៃសៅរ៍ផងដែរដើម្បីអបអរសាទរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក