ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលបញ្ជាក់ថា មិនទាន់មានជំងឺអុតស្វានៅកម្ពុជានៅឡើយខណៈជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្ន

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់ថាគ្មានជំងឺអុតស្វាត្រូវបានរកឃើញនៅកម្ពុជានោះទេរហូតមកដល់ពេលនេះ ក្រោយរកឃើញអ្នកសង្ស័យ ៦នាក់តែបានធ្វើតេស្តឃើញលទ្ធផលអវិជ្ជមាននៃជំងឺ។ ទោះជាយ៉ាងណានាយកដ្ឋានជំរុញពលរដ្ឋឱ្យប្រុងប្រយ័ត្ននិងតាមដានករណីសង្ស័យនៃជំងឺ។

ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឱ្យ EAC News ដឹងថាទោះបីជាមិនទាន់រកឃើញករណីឆ្លងជំងឺអុតស្វានៅកម្ពុជាក៏ដោយ តែរដ្ឋាភិបាលបានបញ្ជាទៅសមត្ថកិច្ចតាមព្រំដែនទាំងអស់ត្រួតពិនិត្យរាល់ករណីសង្ស័យទាំងអស់នៅពេលដែលចូលមកកម្ពុជា ជាងនេះទៅទៀតនៅក្នុងស្រុកក៏បង្កើនការប្រុងប្រយ័ត្នផងដែរស្របពេលដែលជំងឺបានឆ្លងចូលក្នុងសហគមន៍នៃប្រទេសមួយចំនួនហើយ។

លោកថា៖ «ដោយសារវាមានការឆ្លងសហគមន៍អញ្ចឹងហើយយើងត្រូវប្រុងប្រយ័ត្នខ្ពស់ហើយព្រោះកន្លងទៅជំងឹនេះឆ្លងពីអាហ្វ្រិកវានាំចេញទៅប្រទេសដទៃហើយយើងរកឃើញទៅក៏វាស្ងាត់ទៅ។ តែក្នុងករណីថ្មីៗនេះជំនាញការអង្កការសុខភាពពិភពលោកយើងប្រាប់ថាបច្ចុប្បន្នវាឆ្លងសហគមន៍អញ្ចឹងឱ្យយើងប្រុងប្រយ័ត្ន។ ព្រោះជំងឺនេះវាឆ្លងតាមទឹកមានតាមការក្អកកណ្ដាស់ នៅជិតដិតជាមួយគ្នា ហើយឬប៉ះទឹករងៃដែលចេញពីពងបែកហ្នឹងវាអាចឆ្លងបាន តែវាខុសពីកូវីតៗងាយនឹងឆ្លងខ្លាំងជាង គ្រាន់តែក្អកអញ្ចឹងយើងអត់ចាក់វ៉ាក់សាំងអត់អីងាយនឹងឆ្លងណាស់! តែជំងឺនេះវិញវាទាល់តែប៉ះពាល់ជិតដិត»។

លោកជំរុញដល់ពលរដ្ឋមានការប្រុងប្រយ័ត្ននិងតាមដានខណៈមានករណីសង្ស័យសូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬទូរស័ព្ទទៅលេខ ១១៥។

រោគសញ្ញានៃជំងឺអុតស្វាមានកន្ទួលឬពងបែក លើដៃ បាតដៃ ជើង បាតជើង ឬលើមុខ និងមានរោគសញ្ញាមួយឬច្រើនដូចជាគ្រុនក្តៅលើស ៣៨,៥អង្សាសេ ឈឺសាច់ដុំ ឡើងកូនកណ្តុរ ឈឺក្បាល ឈឺខ្នង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក