ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចព្រះមហាក្សត្រីថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោកែប្រែមន្ទីរពេទ្យហ្លួងម៉ែពីព្យាបាលជំងឺកូវីដទៅជាមន្ទីរពេទ្យឯកទេសមហារីក

ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មានរាជអង្កាថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើមក្នុងការកែប្រែមន្ទីរពេទ្យហ្លួងម៉ែទៅជាកន្លែងសម្រាកព្យាបាលជំងឺមហារីក។ ព្រះអង្គមានរាជអង្កាបែបនេះក្នុងពេលដែលរាជនុញ្ញាតដល់ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រតិភូចូលក្រាបបង្គំគាល់នៅព្រះបរមរាជវាំងកាលពីថ្ងៃពុធ ទី០១ ខែមិថុនា។

សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានកោតសរសើរអំពីជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ជាមួយគ្នានេះព្រះបានគាំទ្រនិងថ្លែងអំណរគុណចំពោះគំនិតផ្ដួចផ្ដើមក្នុងការកែប្រែមន្ទីរពេទ្យហ្លួងម៉ែទៅជាកន្លែងសម្រាកព្យាបាលជំងឺមហារីក និងដោះស្រាយសេចក្ដីត្រូវការចំពោះមុខផ្នែកសុខភាពរបស់ប្រជានុរាស្ត្រទូទាំងប្រទេស។

គំនិតក្នុងការរៀបចំមន្ទីរពេទ្រហ្លួងម៉ែទៅជាមន្ទីរពេទ្យព្យាបាលមហារីកត្រូវបានលើកឡើងដោយកូនប្រសាររបស់សម្ដេចតេជោគឺលោកស្រី ពេជ្រ ចន្ទមុន្នី នឹងត្រូវបានសម្ដេចតេជោគាំទ្រ។

ក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យសម្ដេចតេជោកាលពីថ្ងៃទី១៧ ខែឧសភា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលឱ្យត្រៀមរៀបចំមន្ទីរពេទ្យនេះទៅជាមន្ទីរពេទ្យឯកទេសជំងឺមហារីក បន្ទាប់ពីមិនមានអ្នកជំងឹកូវីដ-១៩ សម្រាកព្យាបាល។

សម្ដេចតេជោថា៖ «ឥឡូវអត់មានអ្នកកូវីដអីទៀតទេគួរតែរៀបចំអាហ្នឹងប្រែក្លាយទៅជាមន្ទីរពេទ្យខាងផ្នែកមហារីកតែម្ដង។ ព្រោះយើងមិនដាក់អ្នកកូវីដនៅហ្នឹងទៀតទេ។ ព្រោះទន្ទឹមនឹងកូវីដយើងត្រូវគិតគូរដល់ជំងឺដទៃទៀត អញ្ចឹងចង្អុលយកមន្ទីរពេទ្យល្លួងម៉ែដាក់ផ្នែកទាក់ទងនឹងការព្យាបាលមហារីកតែម្ដង»។

ក្នុងពេលដែលមានការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខែមីនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យរដ្ឋាភិបាលទិញមន្ទីរពេទ្យ នគរទេព ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីបានទិញរដ្ឋាភិបាលបានប្ដូរឈ្មោះមន្ទីរពេទ្យនេះទៅជា មន្ទីរពេទ្យហ្លួងម៉ែ វិញដើម្បីជាការដឹងគុណដល់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក