ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប ច្រានចោលការចោទប្រកាន់របស់លោក ស៊ុន ឆ័យ ដែលថាលម្អៀងទៅរកបក្សកាន់អំណាច

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលការរបស់តំណាងគណបក្សភ្លើងទៀន លោក ស៊ុន ឆ័យ ដែលបានលើកក្នុងវេទិការរបស់ការសែតបរទេសផ្សាយជាភាសាខ្មែរមួយដោយបានចោទប្រកាន់ថា គ.ជ.ប មានភាពលម្អៀងទៅរកបក្សកាន់អំណាច ដែលប្រការនេះត្រូវបានគ.ជ.ប ចាត់ទុកការជាថ្លែងមិនឆ្លុះបញ្ចាំងនូវការពិត។

ក្នុងសេចក្ដីបំភ្លឺនៅថ្ងៃពុធ ទី១ ខែមិថុនានេះ គ.ជ.ប បានបញ្ជាក់ថាខ្លួនប្រកាន់ខ្ជាប់គោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគ្រប់គណបក្សនយោបាយទាំងអស់។ ស្ថានឯករាជ្យរបស់ជាតិមួយនេះបានបញ្ជាក់ថាគ.ជ.ប មានយន្តការដោះស្រាយបណ្តឹងជាបីថ្នាក់ គឺនៅថ្នាក់ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

គ.ជ.ប ថា៖ «លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន បានលើកឡើងថា “...ឱ្យតែគណបក្សភ្លើងទៀន និយាយអី មានចំណុចអីហ្នឹង គឺគាត់សហការគ្នាល្អណាស់រវាងគណបក្សគាត់ ហើយនិង គ.ជ.ប ដូចជាត្រូវរូវគ្នាចិត្តមួយថ្លើមមួយតហ្មង ប្តឹងនេះមិនចេះឈប់ មិនចេះហើយហ្មង…”។ ការថ្លែងបែបនេះគឺមិនឆ្លុះបញ្ចាំងពីការពិតទេ ហើយផ្ទុយពីជំហររបស់ គ.ជ.ប ដែលប្រកាន់ ខ្ជាប់គោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគ្រប់គណបក្សនយោបាយទោះបី គណបក្សតូច ឬធំក្តី»។

នៅមានចំណុចមួយទៀតដែលលោក សុន ឆ័យ ចោទប្រកាន់និងត្រូវបានគ.ជ.ប ច្រានចោលនោះគឺការលើកឡើងទាក់ទងនឹងការបើកវគ្គបំពាក់បំប៉ន់មន្ត្រីគ.ជ.ប ដោយគណបក្សនយោបាយ ដែលប្រការនេះគឺជាការលើកឡើងដោយមិនត្រឹមត្រូវ។

គ.ជ.ប បានបញ្ជាក់ថា៖ «កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ពុំមានករណីបើកវគ្គបំពាក់បំប៉នមន្ត្រីការិយាល័យបោះឆ្នោតដោយគណបក្សនយោបាយណាមួយដូចការលើកឡើងរបស់គណបក្សភ្លើងទៀននោះទេដោយហេតុថានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប មិនទាន់បានជ្រើសរើសនិងតែងតាំងសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ណាមួយនៅឡើយទេ។ ផ្អែកតាមប្រតិទិនការងាររបស់ គ.ជ.ប ការប្រលងជ្រើសរើសសមាសភាព គ.ក.ប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២»។

ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បញ្ជាក់ថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទាំង ១ ៦៥២ បានធ្វើការ ប្រលងជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោតក្នុងមុខតំណែងជាប្រធាន អនុប្រធាន លេខាធិការ និង សមាជិកទី១ ទី២ និងទី៣ ក្នុងមួយការិយាល័យចំនួន ៦នាក់ សរុបចំនួន ១៤១ ៦១២នាក់ សម្រាប់ ការិយាល័យសរុបទូទាំងប្រទេសចំនួន ២៣ ៦០២ការិយាល័យ ហើយមន្ត្រីការិយាល័យបោះឆ្នោត ដែលបានជ្រើសរើសខាងលើ ត្រូវធ្វើការបណ្តុះបណ្តាលនៅថ្ងៃទី៣ និងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបំពេញការងារបោះឆ្នោត នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក