ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៣៨ករណីថ្មី ក្នុងនោះករណីនាំចូល ៤៤ករណី ខណៈអ្នកជំងឺ ៦០៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៣៧.៩៥៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣២០នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ៣១.២២២នាក់៕