ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ ចាប់ពីឆ្នាំ២០២៤ កម្ពុជានឹងប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលនឹងត្រូវវិចខ្ចប់នៅក្នុងស្រុក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ទោះបីកម្ពុជារកមិនឃើញជំងឺនេះអស់រយៈពេល ២៦ថ្ងៃហើយក្ដី។ សម្ដេចបញ្ជាក់ប្រាប់ជនរួមជាតិថា ចាប់ពីឆ្នាំ២០២៤ ទៅកម្ពុជានឹងប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលវ៉ិចខ្ចប់នៅក្នុងស្រុក។

ក្នុងសារសំឡេងពិសេសនៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាកម្ពុជានៅឆ្នាំ២០២៤ សហគ្រាសផលិតឱសថកម្ពុជានឹងសហការជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនដែលនឹងត្រូវផ្គត់ផ្គង់ឱ្យរាជរដ្ឋាភិបាលជិត ៣៥លានដូសក្នុង១ឆ្នាំ ដែលតាមគម្រោងគឺត្រូវផ្គត់ផ្គង់រយៈពេល៣ឆ្នាំរហូតដល់ឆ្នាំ២០២៦ ដែលមានចំនួនជាង ១០៤លានដូស។

សម្ដេចតេជោថា៖ «ដើម្បីម្ចាស់ការទុកជាមុនថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេនចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈក៏ដូចជាជនរួមជាតិឱ្យបានជ្រាបថាយើងបានសម្រេចចុះហត្ថលេខាដើម្បីទិញវ៉ាក់សាំងដែលនឹងត្រូវវ៉ិចខ្ចប់នៅក្នុងប្រទេសរបស់យើងចំនួន១០៤ ៨៧៣ ១៥៧ដូស បន្ថែមទៀតសម្រាប់តម្រូវការ៣ឆ្នាំ គឺពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦»។

ដោយឡែងសម្រាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៣ កម្ពុជានឹងប្រើប្រាស់វ៉ាក់សាំងដែលជាជំនួយពីប្រទេសជាមិត្ត និងវ៉ាក់សាំងដែលបានទិញចាក់ជូនពលរដ្ឋ។

សម្ដេចតេជោថា ក្នុងរយៈពេល២៦ថ្ងៃមកនេះកម្ពុជាមិនឃើញរកឃើញករណីជំងឺកូវីដ-១៩ នោះតែដែលជាជោគជ័យមួយនៃការចាក់វ៉ាក់សាំង ទោះជាយ៉ាងណាសម្ដេចតេជោរម្លឹកថាជំងឺនេះទៅណាមិនទាន់ឆ្ងាយពីកម្ពុជានោះទេដោយជំរុញដល់ពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់គ្នា។

សម្ដេចតេជោបញ្ជាក់ថាចំពោះការចាក់វ៉ាក់សាំងបើទោះបីជាចាក់ដល់ដូសទី១០ ក៏រាជរដ្ឋាភិបាលមិនយកលុយពីប្រជាពលរដ្ឋនោះទេ។

បើតាមសម្ដេចតេជោគិតមកដល់ពេលនេះក្នុងចំណោមពលរដ្ឋដែលបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ជាង១៣លាននាក់ មានពលរដ្ឋជាង ៩លាននាក់បានទៅចាក់វ៉ាក់សាំងដូសជំរុញទី៣ និងជាង២,៥លាននាក់បានទៅចាក់វ៉ាក់សាំងដូសជំរុញទី៤៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក