ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.ប បើកសវនាការជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ២នៅថ្ងៃស្អែក

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿង ចំនួន ២ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។

បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប សវនាការនឹងបើក ជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿង ចំនួន ២ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ សវនាការបើកជាសាធារណៈ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្តឹង/សំណុំរឿង ចំនួន ២ មានលេខ ១៤៨ និង លេខ ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានប្រធាន គ.ជ.ប ជាប្រធាន លោក ប្រាជ្ញ ចន្ទ និង អនុប្រធាន គ.ជ.ប លោក នុត សុខុម និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិក ក្រុមប្រឹក្សាជំនុំជម្រះ។

សូមជម្រាបជូនថា ពាក្យបណ្តឹងទាំង២ ខាងលើនេះមានកម្មវត្ថុប្តឹងតវ៉ា និងប្តឹងជំទាស់នឹង សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងសកម្មភាព របស់បេក្ខជននៃគណបក្ស ភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកងមាស ខេត្តកំពង់ចាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក