ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសម្រេចកែសម្រួលផ្ទៃដីបឹងទន្លេសាបជាង ៦ពាន់ហិកតាក្នុងខេត្តកំពង់ធំឱ្យប្រជាពលរដ្ឋកាន់កាប់អាស្រ័យផល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យដើម្បីកែសម្រួលផ្ទៃដីបឹងទន្លេសាប ទំហំ ៦៣៨៥ហិកតា ស្មើនឹង ២០២៥ក្បាលដី ចេញពីតំបន់៣ បញ្ចូលមកតំបន់២ ដូចមានផែនទីនិងតារាងនិយាមកាភ្ជាប់មកជាមួយ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ ៧៤៩។

បើតាមអនុក្រឹតលេខ ១០៥ អនក្រ.បក ចុះនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ នៅក្នុងមាត្រា១ បានបញ្ជាក់ថា ពីការកែសម្រួលផ្ទៃដីទំហំ ៦ ៣៨៥ ហិកតា ចេញពីតំបន់៣ នៃបឹងទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បញ្ចូលមកតំបន់២ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ តាមប្រព័ន្ធកូអរ ដោណេ Project UTM Zone 48N Datum WGS 1984 ដូចមានផែនទីបង្ហាញទីតាំងដី និងតារាងនិយាមកាភ្ជាប់ ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ និងប្រគល់ជូនប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផល។

ដីទំហំ ៦ ៣៨៥ ហិកតានេះមានទីតាំងនៅ ស្រុកតាំងគោក ផ្ទៃដីទំហំ ២ ៣១២ហិកតា ស្មើនឹង ១ ០៨៥ក្បាលដី ចំនួន ៨៨៩គ្រួសារ(ដីលំនៅឋានទំហំ ៥៤ហិកតា ស្មើនឹង ៤៤៨ក្បាលដី ចំនួន ៣៦៧គ្រួសារ) និងស្រុកកំពង់ស្វាយ ផ្ទៃដីទំហំ ៤ ០៧៣ហិកតា ស្មើនឹង ៩៤០ក្បាលដី ចំនួន ៨៦០គ្រួសារ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ តាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងការណ៍ពិសេសជូនជនរួមជាតិ សម្តេចបាន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ឱ្យសហការជាក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអជ្ញាធរទន្លេសាបក្នុងកិច្ចការបោះបង្គោលព្រំប្រទល់បឹងទន្លេសាបឡើងវិញ រវាងតំបន់២ និងតំបន់៣ បន្ទាប់ពីកាត់ឆ្វៀលដីនៅតំបន់នេះឱ្យប្រជាពលរដ្ឋដែលមានភូមិដ្ឋានជាប្រវត្តិសាស្ត្រស្រាប់។

សម្ដេចតេជោ បានបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យធ្វើការងារនេះដើម្បីកែសម្រួលលិខិតបទដ្ឋានទាក់ទងទៅនឹងនិយាមការ ហើយនឹងការបោះបង្គោលឡើងវិញ និងពិនិត្យមើលលើការកាត់ដីពីតំបន់៣ មកតំបន់២ ដោយផ្អែកលើរយៈពេលដែលកសិករបង្កបង្កើនផលនៅលើដីនោះ។

សម្ដេចបន្តថា បញ្ហានេះត្រូវដោះស្រាយឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការឡូកឡំគ្នារវាងដីនៅតំបន់២ តំបន់៣ ដែលត្រូវជាតំបន់ការពារនិងតំបន់អាស្រ័យផល បន្ទាប់ពីការកាត់ដីឲ្យប្រជាពលរដ្ឋ។

គួរឲ្យដឹងដែរថា បឹងទន្លេសាបចែកជា៣តំបន់ ដែលតំបន់ទី១ គឺជាតំបន់រស់នៅរបស់ប្រជាជនដែលអាចរស់នៅនិងអាចចុះបញ្ជីជូនប្រជាពលរដ្ឋ តំបន់ទី២ គឺជាតំបន់ដែលនៅចន្លោះតំបន់១ និងតំបន់៣ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលអាស្រ័យផលនៅក្នុងទីតាំងដែលធ្លាប់មាន តំបន់៣ ជាតំបន់ព្រៃលិចទឹក និងជាតំបន់ហាមឃាត់ការពារដាច់ខាត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក