ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានកាកបាទក្រហមចូលរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌នៃព្រះមហាក្សត្រ និងសម្ដេចម៉ែ នូវថវិកា ១លានដុល្លារ

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំប្រតិភូកាកបាទក្រហមចូលគាល់សាវនាការព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ និងថ្វាយរបាយការណ៍អំពីសកម្មភាពមនុស្សធ៌មរយៈពេលកន្លងមករបស់កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តនៅមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំង នៅព្រឹកថ្ងៃពុធ ទី១ ខែមិថុនានេះ។

ក្នុងឱកាសនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមព្រះបរមរាជានុញ្ញាថ្វាយព្រះករុណាព្រះមហាក្សត្រ នូវថវិកាចំនួន ៥០ម៉ឺនដុល្លា និងថ្វាយហ្លួងម៉ែនូវថវិកា ៥០ម៉ឺនដុល្លារ ដើម្បីរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌នៃព្រះអង្គទាំងទ្វេ។

ជាមួយគ្នានោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានទូលថ្វាយព្រះមហាក្សត្រ និងព្រះវររាជមាតានូវរបាយការណ៍ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ និង៥ខែដើមឆ្នាំ២០២២ របស់កាកបាទក្រហមដែលរួមមានការងារចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ការងារជួយដល់ជនរងគ្រោះ លើកកម្ពស់សុវត្ថិភាពចរចារណ៍ អប់រំពីមីន សុខភាពសាធារណៈ និងសុខមាលភាពសង្គម។

យោងតាមរបាយការណ៍គឺមានប្រជាពលរដ្ឋជាង ៣លាននាក់បានទទួលជំនួយពីកាកបាទក្រហមក្នុងឆ្នាំ២០២១ បានកសាងផ្ទះជូនជនក្រីក្របាន ៧៩២ខ្នង ក្នុងនោះ ៦២៨ខ្នងកសាងជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ និងបានផ្ដល់កម្ចីឥតការប្រាក់ដល់ពលរដ្ឋ ៥៧២គ្រួសារនៅតំបន់ប្រឈមនឹងគ្រោះថ្នាក់មីន។ ក្រៅពីនេះ កាកបាទក្រហមបានបណ្ដុះបណ្ដាលភ្ងាក់ងារសង្គ្រោះបឋមជិត ១ម៉ឺននាក់ និងបានឧបត្ថម្ភថវិកា ១លានដុល្លាជូនមន្ទីរពេទ្យគន្ធបុប្ផា និង៥ម៉ឺនដុល្លារដល់មន្ទីរពេទ្យកុមារអង្គរ និងបានចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេរួចរាប់ពាន់គ្រួសារ និងមានការងារជាច្រើនទៀតដែលកាកបាទក្រហមកំពុងធ្វើ។

បន្ទាប់ពីទ្រង់ព្រះសណ្ដាប់របាយការណ៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតរួចមក ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានថ្លែងកោតសរសើរចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ដែលមិនត្រឹមតែជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកម្ពុជាវប្បធម៌ព្រះពុទ្ធសាសនាថែមទៀត។ អ្វីដែលសំខាន់គឺការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតធ្វើឱ្យមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមគ្រប់លំដាប់ថ្នាក់មានសកម្មភាពជាប់ជានិច្ច។

ព្រះអង្គទាំងទ្វេរបានជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យមានជោគជ័យក្នុងការដឹកនាំបេសកម្មមនុស្សធម៌នៅកម្ពុជាឱ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។

កាកបាទក្រហមកម្ពុជាដែលបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជួយដល់រដ្ឋាភិបាលក្នុងការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ ។ យ៉ាងណាក៏ដោយនៅក្នុងរបបខ្មែរក្រហម ១៩៧៥-១៩៧៩ រាល់សកម្មភាពកាកបាទក្រហមកម្ពុជា ត្រូវផ្អាកទាំងស្រុង និងបានបាត់បង់នូវឯកភាពរបស់ខ្លួន។

ចាប់តាំងពីមានការបង្រួបបង្រួមនៅឆ្នាំ១៩៩៤ កាកបាទក្រហមកម្ពុជាបានឆ្លងកាត់ជាច្រើនដំណាក់កាលនៃ ការអភិវឌ្ឍស្ថាប័ន និងកំណែទម្រង់ ចាប់តាំងពីពេលនោះមកព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្ដិយស ហើយសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានចាប់ពីឆ្នាំ១៩៩៨។ បច្ចុប្បន្នកាកបាទក្រហមចំណាយថវិកាសម្រាប់កិច្ចការមនុស្សធម៌ក្នុង១ឆ្នាំអស់ចន្លោះពី១២ ដល់១៣លានដុល្លារអាមេរិក។

ក្នុងការប្រារព្ធអង្គមិទ្ទីងអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ មានសប្បុរសជនឧបត្ថមគាំទ្រដល់កាកបាតក្រហមកម្ពុជាបានថវិការសរុបចំនួន ១៦លានដុល្លារអាមេរិក និងរថយន្តចំណុះ ១២កៅអីចំនួន ២គ្រឿង រួមជាមួយអង្ករ ភេសជ្ជៈ សម្ភារប្រើប្រាស់មួយចំនួនទៀតផង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក