លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ពលរដ្ឋសម្ដែងការពេញចិត្តនិងរីករាយដែលសិទ្ធិកុមារត្រូវបានលើកតម្កើននៅពេលបច្ចុប្បន្ន

ភ្នំពេញ៖ ទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនា ជាថ្ងៃដែលរំលឹកពីការទាមទារសិទ្ធិកុមារ។ ចាប់តាំងពីឆ្នាំ១៩៥០មក ប្រទេសជាច្រើននៅលើសកលលោកបានប្រារព្ធទិវាកុមារអន្តរជាតិថ្ងៃទី០១ ខែមិថុនានេះដើម្បីក្រើនរំលឹកនិងបង្កើនការយកចិត្តទុកដាក់ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅនិងផ្នែកច្បាប់។

មិនខុសពីប្រទេសផ្សេងៗទៀតនៅលើពិភពលោកទេ កម្ពុជាក៏ជាប្រទេសដែលបានប្រារព្ធអបអរទិវាកុមារអន្តរជាតិ ១ មិថុនា ជារៀងរាល់ឆ្នាំផងដែរ ហើយប្រជាពលរដ្ឋទូទៅទាំងសិស្សានុសិស្ស និងអាណាព្យាបាលបានសម្តែងការរីករាយដែលកុមារនៅកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការរស់រានមានជីវិតទទួលបានការអប់រំនិងយកចិត្តទុកដាក់ដោយច្បាប់។

អ្នកលក់ដូរនៅរាជធានីភ្នំពេញ អ្នកស្រី ឈន់ ស្រស់ បានលើកឡើងថា គាត់រីករាយដែលក្មេងៗបច្ចុប្បន្នបានចូលរៀនសូត្រមានសាលារៀនមានមន្ទីពេទ្យគ្រប់សព្វបែបយ៉ាងហើយបើធៀបនឹងសម័យគាត់គឺខុសគ្នាច្រើនណាស់។

អ្នកស្រីបានបន្តថា៖ «កាលនោះដោយសារតែគ្រួសារខ្ញុំមានភាពក្រីក្រទើបតែបានពន្លឺថ្មីមក ដូច្នេះខ្ញុំមិនទាន់មានរៀនអ្វីទាំងអស់ ដោយសារតែឱពុកម្តាយក្រពេក មិនអាចឱ្យកូនទៅរៀនសូត្របានទេ។ ដល់សព្វថ្ងៃនេះហើយខ្ញុំត្រេកអរដែលបានកូន កូនក្មួយមានសាលារៀន មន្ទីពេទ្យល្អៗ ដោយសាររាជរដ្ឋាភិបាលយើងបានជួយដល់កុមារមានសិទ្ធិសេរីភាពគ្រប់គ្រាន់ទាំងអស់»។


អ្នកលក់ដូនៅផ្ទះក្នុងរាជធានីភ្នំពេញម្នាក់ទៀត អ្នកស្រី ប៉ាត់ សុភាព ក៏បានលើកឡើងស្រដៀងគ្នាថា បច្ចុប្បន្នកុមារបានចូលរៀន មានសាលារៀនល្អៗ មិនដូចកាលពីមុនគាត់រៀនមិនបានខ្ពង់ខ្ពស់មិនតែប៉ុណ្ណោះកុមារមានការគេញប្រវ័ញ្ញកំលាំងពលកម្មទៀត។

អ្នកស្រីថា៖ «ឡូវមានភាពជឿនលឿនចឹងកូនបានរៀនសូត្រស្រួលបួល មានសាលារៀនល្អៗគ្រាន់បានរៀន បើជំនាន់ខ្ញុំពីមុនអត់បានរៀនខ្ពង់ខ្ពស់ដល់ប៉ុណ្ណោះទេ រៀនបានថ្នាក់ទាប ដោយសេដ្ឋកិច្ច គ្រូសារពិបាក ខ្ញុំខិតខំឱ្យកូនរៀនឱ្យបានខ្ពង់ខ្ពស់ព្រោះអីកុំឱ្យកូនពិបាកដូចជំនាន់ម៉ែឪ»។


ជាសិស្សរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាឬស្សីកែវកុមារី ឃីម មករា បាននិយាយថា គាត់សប្បាយចិត្តដែលបានចូលរៀនមានមិត្តភក្តិហើយមានចំណេះដឹង។

ឃីម មករា៖ «ថ្ងៃនេះជាទិវាអន្តរជាតិសិទ្ធិកុមារ ខ្ញុំសប្បាយចិត្តដែលជាកុមារបានចូលរៀននៅសាលាបឋមសិក្សាឬស្សីកែវ ខ្ញុំសប្បាយចិត្ត ខ្ញុំបានមានមិត្តភក្តិ បានរៀន ហើយមានចំណេះដឹងទៅថ្ងៃអនាគត ហើយខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូ ទាំងអស់គ្នាដែលបានជួយបង្រៀនខ្ញុំតាំងពីតូចរហូត ដល់ពេលនេះ ខ្ញុំសូមអរគុណប៉ាម៉ាក់ដែលបង្តើតខ្ញុំមកឱ្យខ្ញុំបានឃើញពន្លឺថ្ងៃបានចូលរៀន»។


ជាមួយគ្នានេះ កុមារីរៀនថ្នាក់ទី៦ម្នាក់ទៀត សុខ លីហ្សា ក៏បានបង្ហាញថារីករាយដែលនាឱកាសចូលរៀនសូត្រ គាត់ក៏បានអរគុណដល់រដ្ឋាភិបាលដែលចាក់វ៉ាក់សាំងការពារកូវីដ១៩ដល់ពួកគាត់ដែលផ្តល់ឱកាសឱ្យគាត់បានចូលរៀន។

សុខ លីហ្សា៖ «ខ្ញុំអរគុណដល់រាជរដ្ឋាភិបាលដែលបានបង្តើតសាលាជាច្រើន និងផ្តល់វ៉ាក់សាំងកូវីដ-១៩ ឱ្យសិស្សទាំងអស់គ្នា ចាក់ដើម្បីបានចូលរៀននៅសាលារៀនវិញ»។


គ្រូបង្រៀននៅសាលាបឋមសិក្សាឬស្សីកែវ អ្នកគ្រូ ចៅ សុន្ទរី បានលើកឡើងថា ថ្ងៃ១ មិថុនានេះបានរំលឹកឡើងវិញដល់មនុស្សចាស់បច្ចុប្បន្នដែលធ្លាប់ឆ្លងពេលដែលសិទ្ធិរបស់កុមារត្រូវបានដកហូត។

អ្នកគ្រូ ចៅ សុន្ទរី ថា៖ «ថ្ងៃ១ មិថុនា ជាថ្ងៃដែលកុមារទាំងអស់គ្នា មានសិទ្ធិរស់រាន ក្នុងការចូលសាលារៀន ទទួលបានការការពារពីមនុស្សធំ និងអាចអភិវឌ្ឍន៍ខ្លួនបាន ទិវាកុមារនេះធ្វើឱ្យក្មេង គ្រប់រូបទាំងអស់អាច ចូលរៀនបានគ្រប់ៗគ្នា។ ហើយបើប្រៀបធៀបសម័យឆ្នាំជាង១៩៨០ គឺសម័យខ្ញុំពីមុន គឺក្មេងកំពុងតែស្ថិតនៅក្នុងការគាបសង្កត់ពីមនុស្សចាស់ ហើយមានអំពើហិង្សាគ្រប់បែបយ៉ាង ចឹងបើនិយាយពីសម័យនេះវិញគឺសម័យរុងរឿង តែក្មេងអាចចូលរៀនបានមិនថានៅក្នុងសាលារដ្ឋឬឯកជនផងដែរ ក្មេងអាចមានជម្រើសគ្រប់សាលាទាំងអស់បាន ហើយក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែលជួយអភិវឌ្ឍន៍សង្គមប្រទេសយើងបានរីកចម្រើន»។


អតីតអ្នកតស៊ូមតិសិទ្ធិកុមារកាលពី២០ឆ្នាំមុន ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងសង្គមកិច្ចលោក ឯម ច័ន្ទមករា បានសំដែងនូវការអបអរសាទរទិវាកុមារអន្តរជាតិ ដោយលោកបានមើលឃើញពីការប្រែប្រួលជាច្រើនចំពោះការចូលរួមរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយដល់សិទ្ធិ និងការពារកម្ពុជាក្នុងប្រទេស។ លោកថាបច្ចុប្បន្ន សាលារៀនជាច្រើនបានប្រើប្រាស់ការអប់រំបែបថ្មីដែលគ្មានការប្រើប្រាស់នអំពើហិង្សាលើសិស្ស ហើយកុមារដែលបម្រើការងារនៅតាមផ្ទះត្រូវបានកាត់បន្ថយ ខណៈកុមារជាច្រើនមានការរីកចម្រើនប្រាជ្ញាស្មារតីនិងទទួលបានការរៀនសូត្រ និងចូលរួមលើឆាកអន្តរជាតិកាន់តែច្រើន។

នៅក្នុងទិវាកុមារអន្តរជាតិ ១ មិថុនានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន ក៏បានផ្ញើសារសារលិខិតមួយផងដែរដោយបានអបអរសាទរទិវានេះ និងបានអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារជាពិសេសកុមារី។ សហគមន៍ត្រូវអនុវត្តគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាននិងកម្រិតជាតិ បង្កើននូវតម្លាភាព គណនេយ្យភាព សមធម៌ និងគុណធម៌លើការផ្តល់សេវាសម្រាប់កុមារ ក៏ដូចជាបន្តពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោភបំពានកុមារគ្រប់រូបភាព ជាពិសេសកុមារដែលបានបាត់បង់ការថែទាំពីឪពុកម្តាយ កុមារត្រូវការកិច្ចការពារពិសេស ទៅក្នុងវេទិកាសាធារណៈនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាពគ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តការសហការក្នុងជំហរឯករាជ្យភាព អព្យាក្រិតភាពជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិជាដើម។

អ្វីដែលគួរឱ្យកត់សម្គាល់បច្ចុប្បន្នកម្ពុជាកំពុងអនុវត្តសិទ្ធិចម្បងមួយដែលធំដំបូងបំផុតសម្រាប់កុមារ គឺសិទ្ធិរស់រានមានជីវិតតាមរយៈការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើង ដែលយើងអាចបង្ការការឆ្លងរីករាលដាលជាទ្រង់ទ្រាយធំជាពិសេសក្នុងចំណោមប្រទេសសមាជិកទាំង១០ របស់សមាគមអាស៊ាន កម្ពុជាគឺជាប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេសម្រាប់អាត្រាស្លាប់ និងឆ្លងតិចជាងគេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក