ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត ថាការបន្តគាំទ្របក្សប្រជាជនគឺជាការផ្ដល់រង្វាន់និងគាំទ្រលើកទឹកចិត្តដល់អ្នកដែលខំធ្វើ

ត្បូងឃ្នុំ៖ សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានថ្លែងថាអស់រយៈពេលជាង៤០ឆ្នាំហើយគណបក្សប្រជាជនកម្ពុជាបានកសាង និងការពារប្រជាពលរដ្ឋ ឱ្យទទួលបានការផ្សះផ្សាជាតិនិងការរីកចម្រើន។ លោកបន្ថែមថាការបោះឆ្នោតគាំទ្រគណបក្សនឹងធ្វើឱ្យគណបក្សកាន់តែមានកម្លាំងចិត្ត និងលទ្ធភាពបំពេញការងារកាន់តែប្រសើថែមទៀត។ លោកថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្តខេត្តត្បូងឃ្មុំ ថ្ងៃពុធ ទី០១ ខែមិថុនា។

ថ្លែងចំពោះមុខយុវជនគណបក្សជាង២០០០នាក់ លោក ហ៊ុន ម៉ាណែត បានលើកឡើងពីជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដោយមានការចូលរួមពីប្រជាពលរដ្ឋជាមួយរដ្ឋាភិបាលកម្ពុជានិងសង្ឃឹមថា គណបក្សនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ដើម្បីបន្តទទួលរែកពន់អម្រែកភារកិច្ចបម្រើ ការពារជាតិ និងប្រជាជនឱ្យបានរស់នៅក្នុងសេចក្តីសុខ សុភមង្គល និងសុវត្ថិភាព ក្រោមម្លប់នៃសន្តិភាព លំនឹងស្ថិរភាពផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ព្រមទាំងឱកាសនៃការអភិវឌ្ឍរីកចម្រើនជានិច្ចនិរន្តន៍។

លោកថា៖ «លទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដរបស់ប្រជារាស្ត្រមកលើគណបក្សនយោបាយ ដោយហេតុថា ការបោះឆ្នោតដាច់ខាតត្រូវធ្វើឡើងដោយសម្ងាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលពិតជាការឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ គឺជាការផ្តល់រង្វាន់ និងការគាំទ្រលើកទឹកចិត្តដល់អ្នកដែលបានខិតខំធ្វើ និងលះបង់ជាក់ស្តែង ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីបក្សគ្រប់ជាន់ថ្នាក់ មានកម្លាំងចិត្ត និងលទ្ធភាពបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត»។

ក្នុងឱកាសនេះលោកក៏បានផ្ដាំទៅមន្ត្រីបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាត្រូវខិតខំធ្វើការបម្រើប្រជាពលរដ្ឋទូទៅដោយស្មោះត្រង់ និងគ្មានការរើសអើងបែងចែកព្រមទាំងបានបើកទូលាយឱ្យមានការចូលរួមពីអង្គការ-សមាគមគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅដោយសុខសាន្ត និងមានជីវភាពសម្បូរសប្បាយរុងរឿង។

លោកថា៖ «សមាសភាពជាសមាជិកបក្ស ជាអ្នកគាំទ្រ ឬជាប្រជាលពលរដ្ឋទូទៅ មិនមានអ្វីសំខាន់ឡើយ ពីព្រោះអ្វីសំខាន់ គឺការគាំទ្រ និងចូលរួមក្នុងបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវ គឺការបម្រើ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ក្រោមធ្លុងមហាសាមគ្គីភាពជាតិ និងដំបូលនៃសុខសន្តិភាព»។

គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ នឹងបានដឹកនាំប្រទេសចាប់តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក