ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ក្រសួងសុខាភិបាល ណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រឹងការតេស្តរហ័សគ្រប់អ្នកដំណើរទាំងអស់ឱ្យបានម៉ឺងម៉ាត់

ភ្នំពេញ: នៅថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលមកកម្ពុជា តាមច្រកព្រំដែនទាំងផ្លូវអាកាស ផ្លូវគោកនិងផ្លូវទឹក ត្រូវធ្វើតេស្តអង់ទីហ្សែនរហ័សឲ្យបានម៉ឺងម៉ាត់។ អ្នកជំងឺដែលមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលចំណែកអ្នកដំណើរផ្សេងទៀតដែលរួមដំណើរជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ក្រសួងសុខាភិបាលបានបន្តទៀតថា អភិបាលខេត្តនៅតាមព្រំដែនថៃនិងវៀតណាម ត្រូវប្រជុំជាមួយសមភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំកិច្ចសហការក្នុងការពង្រឹងការធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនដល់ពលករនិងប្រជាជនទូទៅមុននឹងអនុញ្ញាតឲ្យមកកម្ពុជាវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក